កម្លាំងនគរបាលបានចុះបង្ក្រាបនឹងរឹបអូសទូកដឹកឈើសុក្រំ១គ្រឿង នៅស្រុកលំផាត់

0

ដោយ: យក្ខ ឡោម
ខេត្តរតនគិរី៖ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលំផាត់ បានចុះបង្ក្រាប នឹងរឹបអូសទូក១គ្រឿងផ្ទុកឈើសុក្រំ img_20161013_153041

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអូរបក តាមបណ្តោយដងទន្លេស្រែពក ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ថេង ចន្ទីធី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលានេះថា កម្លាំងលោកបានសហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានល្បាតតាមតំបន់ដែនជម្រក នឹងតាមដងទន្លេស្រែពកក៍ប្រទះឃើញទូក១គ្រឿងផ្ទុកឈើសុក្រំ នឹងរឹបអូសទូក១គ្រឿងនេះមានម៉ាស៉ិន៤គ្រឿងផ្ទុកឈើសុក្រំចំនួន៤៨សន្លឹក ដោយឡែកម្ចាស់បទល្មើសមិនឃើញមានមុខនៅទីនោះឡើយ។img_20161013_153034

លោកបានបន្តទៀតថា ទូក១គ្រឿងនឹងឈើសុក្រំចំនួន៤៨សន្លឹកនេះបាន ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ខណ្ឌ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

img_20161013_153044