ដោយ យក្ខ ឡោម
ខេត្តរតនគិរី៖ បានលើកឡើងពីការប្រារព្វទិវានេះថា ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៍មានប្រសិទ្ធិភាព សំដៅលើកស្ទួយ សុខុមាលភាពមនុស្សចាស់ ឲ្យប្រសើរឡើង ហើយទិវានេះក៍បានបង្ហាញពីតួនាទីដ៍សំខាន់ របស់មនុស្សចាស់ នៅក្នុងសង្គម ជាបុព្វការិជនដែលបង្កើតធនធានដ៍មានសារ:ប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹងនឹងបទពីសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
មនុស្សចាស់គឺជាធនធានដ៍មានសារ:សំខាន់បំផុត លោកបានផ្តល់នូវចំណេះដឹង នឹងផ្ទេរនូវបទពីសោធន៍ដ៍ច្រើនលើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវសមិទ្ធិផលជាតិ នឹងស្នាដៃជាប្រវត្តិសាស្ត្រសំរាប់ មនុស្សជាតិចាប់ពីបាតដៃទទេ។
ចំណុចទាំងអស់នោះ យើងអាចមើលឃើញថា មរតកទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវគុណូបការ: ប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ នឹងស្នាដៃនៃបុព្វបុរស នឹងមនុស្សចាស់របស់យើងបានឡើយ។
ជាងនេះទៅទៀតព្រឹទ្ធឱវាទ នឹងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៍រឹងមាំ ក្នុងការអប់រំសីលធម៌ នឹងចរិយាធម៌ របស់សង្គមជាតិកម្ពុជាយើង។
លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្ត មានប្រសាសន៍ថា របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៦។
សារលិខិតរបស់សម្តេច ដូច្នេះថា ការប្រតិបត្តិក្នុងសង្គមយើងប្រជាពលរដ្ឋមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យការគោរពនឹងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌នឹងជាប្រពៃណីដ៍ល្អសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបន្តបុព្វហេតុការពារនឹងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។
ជាងនេះទៅទៀតព្រឹទ្ធឱវាទនឹងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៍រឹងមាំក្នុងការអប់រំសីលធម៌នឹងចរិយាធម៌របស់សង្គមជាតិយើង។
ចំពោះគុណូបការ:ដ៍ថ្លៃថ្លារបស់មនុស្សចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនឹងមរតកជាច្រើននោះរាជរដ្ខាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្តនឹងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឲ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិកការបង្កើតមូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។
ក្នុងនោះដែររាជរដ្ឋាភិបាលក៍បានអនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ នឹងនគរបាលត្រៀមចូលនិវត្តន៍តាមរយ:ការផ្តល់ដីសម្បទានសង្គមកិច្ច។ រាជរដ្ឋាភិបាលក៍បានបង្កើតគណ:កម្មធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលជាយុន្តការសម្រាប់អនុវត្តគោលនយោបាយជាតិសម្រាប់មនុស្សចាស់នឹងគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅកម្ពុជា។
ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់នឹងសមាគមអតីតយុវជនកម្ពុជាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍នឹងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សចាស់។ មនុស្សចាស់នឹងទុរគតជន ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ងាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា នឹងអង្គភាពមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នានឹងការរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយនូវទុកលំបាករបស់ជនរួមជាតិ ជាពិសេសមនុស្សចាស់ ជរា ជនពិការ នឹងទុរគតជននៅក្នុងសង្គមជាតិយើង។
លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត មានមតិសំណេះសំណាល ជាមួយលោកតា លោកយាយ លោកអ៊ុំ ដែលជារៀមច្បង នឹងសំដែងនូវការដឹងគុណដ៍ថ្លៃថ្លា មិនអាចកាតថ្លៃបាន នឹងបានពាំនាំ នូវការសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច នឹងសម្តេចកិត្តិព្រឹទ្ធតែងតែ បានយកចិត្តទុកដាក់ សុខភាពមនុស្សចាស់ នឹងកោតសសើរស្ងប់ស្ងែងចំពោះគុណូបការ:របស់មនុស្សចាស់ ដែលបានបន្សល់ទុកនូវកេរ្ត៍ ដំណែលដ៍ល្អៗ សម្រាប់កូនចៅក្មេងៗ ជំនាន់នេះ នឹងជំនាន់ក្រោយៗ ទៀត។ ពិសរសជាងនេះទៅទៀតយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ទាំងផ្នែកស្មារតីនឹងសភារ: នឹងដើម្បីលើកស្ទួយតម្លៃកិត្តិយស នឹងស្នាដៃជូនដល់មនុស្សចាស់ ឲ្យសម្គាល់ដឹងថា នឹងពាក្យស្លោក សមាគមមនុស្សចាស់គឺជាយុន្តការដ៍សំខាន់ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ នឹងសង្គមជាតិ។
សកម្មភាពនេះនឹងធ្វើជាគំរូដ៍ល្អសម្រាប់បង្ហាញដល់កូនចៅជំនាន់ក្រោយរៀនសូត្រ នឹងបន្តយកទៅអនុវត្តក្នុងសង្គមរបស់យើង ព្រោះកាយវិការនៃការជួយមនុស្សចាស់ក៍ដូចជាជនចាស់ជរាគឺជាទង្វើមួយសម្រាប់ជួយខ្លួនយើង នៅពេលអនាគតផងដែរ ហើយយើងនឹងរំពឹងថាកូនចៅរបស់យើងនឹងថែទាំទំនុកបម្រុងយើងបានល្អដូចយើង កំពុងអនុវត្តចំពោះចាស់ទុំនាពេលបច្ចុប្បន្ននេះដែរ។
លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនដល់លោកតា លោកយាយ អ៊ុំ ពូ មីងដែលបានអញ្ជើញចូលរួម នូវអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនតាមរយ:មន្ទីសង្គមកិច្ចអតីតនឹងយុវនីតិសម្បទាខេត្ត រួមមាន៖ មីយើង ចំនួន ០១កេះអាវយឺត ចំនួន ០១នឹងថវិការសរុប ក្នុងម្នាក់ៗ ចំនួន៣០.០០០រៀល ៕