ការប៉ះទង្គិច​នៅ​ព្រំដែន​ប៉ា​គី​ស្ថាន​ស្លាប់​១៧​នាក់​

0

​បា​ជ័​រៈ មន្ត្រី​កងទ័ព​បាន​ឲ្យ​ដឹងថា ជន​សកម្មប្រយុទ្ធ​១៦​នាក់ និង​ទាហាន​រដ្ឋាភិបាល​មួយ​នាក់​ត្រូវបាន​គេ​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច​នៅក្នុង​តំបន់​កុលសម្ព័ន្ធ​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​។ ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ស្រុក Bajaur ជាប់​ព្រំដែន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។ 

នេះ​បើតាម​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។​ Bajaur គឺជា​ផ្នែក​មួយ​នៃ​តំបន់​កុលសម្ព័ន្ធ​ពាក់កណ្តាល​ស្វយ័ត​ទី​ប្រាំពីរ​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​កុលសម្ព័ន្ធ (FATA) នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវបាន​សម្លាប់​នៅពេល​ពួកគេ​បាន​ចូល​ប្រទេស​ប៉ា​គី​ស្ថាន និង​បាន​វាយប្រហារ​ច្រក​យោធា​ដោយបាន​សម្លាប់​ទាហាន​ម្នាក់ និង​រងរបួស​ពីរ​នាក់​ផ្សេងទៀត​។

​ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​ដកស្រង់​មន្ត្រី​កងទ័ព​ប៉ា​គី​ស្ថាន​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា យោធា​ត្រូវបាន​គាំទ្រ​ដោយ​គ្រឿង​ឧទ្ធម្ភាគចក្រ​។ មន្ត្រី​យោធា​មួយ​ផ្សេងទៀត បាន​បញ្ជាក់ថា ការវាយប្រហារ និង​ការស្លាប់​និង​របួស​ដែល​មិនអាច ត្រូវបាន​ផ្ទៀងផ្ទាត់ ដោយ ឯករាជ្យ​។ ​ទោះបីជា​យ៉ាងណា ប្រតិបត្តិការ​យោធា​នៅក្នុង​តំបន់​នេះ​ត្រូវបាន​បន្ត​នៅឡើយ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នេះ​៕pakistan3a