ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានសំរេចបិទអាជីវកម្មកាស៊ីណូប៉ាវទូជាបណ្តោះអាសន្នហើយនៅពាក់កណ្តាលខែតុលាឆ្នាំ២០១៦នេះ។នេះបើយោងតាម សជណ របស់សលាខេត្តព្រះសីហនុចុះថ្ងៃទី១២ខែតុលា២០១៦ ចុះហត្ថលេខាដោយឯក ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ។
មូលហេតុឈានដល់ការបិទអាជីវកម្មកាស៊ីណូ ប៉ាវទូ មានទីតាំងនៅតាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅចំណុចភូមិ៣ សង្កាត់២ ក្រុង និងខេត្តព្រះសីហនុនេះគឺដោយសារតែ កាស៊ីណូប៉ាវទូ មិនបានគោរពតាមស្មារតីលិខិតលេខ៤៨ សជណ ចុះថ្ងៃទី១៣ មករា ២០១៥ របស់ទីស្តីការគណរដ្ឋមន្ត្រីត្រង់ចំណុចទី៣និងទី៤ និងអាជ្ញាបណ្ណ័កាស៊ីណូឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវអស់សុពលភាពចាប់តាំងពីថ្ងៃ១៣ ធ្នូ ២០១៥មក។
ប៉ុន្តែទន្ទឹមនឹងនេះរដ្ឋបាលខេត្តព្រះសីហនុបានអោយម្ចាស់អាជីវកម្មកស៊ីណូ ប៉ាវទូ ខាងលើនេះត្រូវស្នើសុំអាជ្ញាបណ្ណ័ថ្មីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរកទីតាំងថ្មីដែលមានលក្ខណៈសមស្របរួចស្នើសុំមកអាជ្ញាធរដែនដីនិងស្ថាបន័ពាក់ពន្ធ័ដើម្បីពិនិត្យសម្រេច។
ជុំវិញបញ្ហាបិទអាជីវកម្មកាស៊ីណូនេះដែរពលរដ្ឋម្នាក់នៅខេត្តព្រះសីហនុសុំមិនបញ្ចេញអត្តសញ្ញាណបានសំដែងការយល់ឃើញ«លោកសារទរចំពោះចំណាត់ការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុតែសូមអោយពិនិត្យឡើងវិញផងដែរចំពោះកាស៊ីណូទាំងឡាយដែលបានបណ្តោយអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ងគគ្រឹកគគ្រេងរាល់ថ្ងៃនេះ»។
ព្រោះល្បែងមានឈ្នះមានចាញ់ហើយនៅពេលចាញ់អស់លុយអាចបែកគំនិតប្រព្រឹត្តអំពើចោរកម្មនិងអំពើហឹង្សាក្នុងគ្រួសារជាដើម។ល។ពាក់ពន្ធ័នឹងសេចក្តីជូនដំណឹងរបស់សាលាខេត្តព្រះសីហនុនេះដែរខាងភាគីកាស៊ីណូប៉ាវទូបានអោយដឹងថាកំពុងរត់ការសុំអាជ្ញាបណ្ណ័ឡើងវិញហើយ។
គួរបញ្ជាក់ថាចំនួនកាស៊ីណូទាំងអស់ដែលបាននឹងកំពុងធ្វើធាជីវកម្មនៅខេត្តព្រះសីហនុមានចំនួន១៧ក្នុងនោះក៏មានកាស៊ីណូប៉ាវទូនេះផងដែរ។នេះបើយោងតាមការអោយដឹងពីមន្ត្រីម្នាក់នៅសាលាខេត្តព្រះសីហនុ។តែយ៉ាងណាការវិនិយោគលើវិស័យអាជីវកម្មកាស៊ីណូនៅខេត្តព្រះសីហនុយើងនេះក៏ផ្តល់ឪកាសការងារយ៉ាងច្រើនកន្លែងផងដែរសំរាប់ពលរដ្ឋនៅខេត្តភាគនិរតីមួយនេះ។
ក៏ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់មួយទៀតនោះគឺការបណ្តែតបណ្តោយអោយពលខ្មែរចូលលេងហើយមន្ត្រីដែលឈរជើងនៅតាមទីតាំងកាស៊ីណូទាំងនោះហាក់មិនបានចាប់អារម្មណ៏ហាមឃាត់ពលរដ្ឋខ្មែរទាំងនោះ។បញ្ហានេះមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីអោយប្រាកដនៅឡើយ៕