ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ឬយ៉ាបា ចំនួន១បាឡូ ត្រូវបានកំលាំងតម្រួតព្រំដែនថៃ ភាគខាងជើង ធ្វើការរឹបអូសបាននៅក្បែនឹងខ្សែបន្ទាត់ព្រំដែន ពីក្រុមរកសុីជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីបានបើកការវាយប្រហារគ្នាដោយអាវុធមួយប្រ៉ាវរួចមក
ប៉ុន្តែភាគីទាំងសងខាងពុំមាននរណាម្នាក់រងរបួស ឬស្លាប់នោះឡើយ ។
យោងតាមរបាយការណ៍របស់ប្រភពដែលនៅក្នុងទឹកដីថៃបានអោយដឹងថា នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កំលាំងតម្រួតព្រំដែនលេខ ៣១០៨ បានធ្វើការ
ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃ ភូមា ត្រង់ចំណុចតំបន់ សាន់ទិសុខ ស្ថិតក្នុងឃុំប៉ាទឹង ស្រុកម៉ែចាន់ឆន ខេត្តម៉ែហង់សន ប្រទេសថៃ ក៏បានប្រទះឃើញមុខសញ្ញា
សង្ស័យប្រមាណពី៥ ទៅ៧នាក់ ដោយពួកគេបានសែងវត្ថុអ្វីម្យ៉ាងដូចជាបាឡូ ។
ដោយសារតែយប់ងងឹតផង ទើបកំលាំងបានស្រែបញ្ជាអោយពួកគេទាំងអស់គ្នាឈប់ដើម្បីត្រួតពិនិត្យ ។ ផ្ទុយទៅវិញពួកគេបានធ្វើការបាញ់រះដោយអាវុធមិនស្គាល់ម៉ាកមកលើសមត្ថកិច្ច ដែលធ្វើអោយកំលាំងបានធ្វើការបាញ់តប ត ទៅវិញអស់រយៈពេលមួយសន្ទុះធំទើបស្នូរអាវុធបានស្ងប់ស្ងាត់ ។
ភ្លាមៗនោះដែរ កំលាំងបានរឹបអូសគ្រឿងញៀនប្រភេទយ៉ាម៉ា ឬយ៉ាបា ចំនួនមួយបាឡូយកមករក្សាទុក ព្រមទាំងបានដាក់កំលាំងយាមការពារពេញមួយយប់ លុះព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦ កំលាំងចំរុះជាច្រើនអង្គភាពបានចុះទៅត្រួតពិនិត្យលើចំណុចទីតាំង
ដែលមានការផ្ទុះអាវុធតដៃគ្នាកាលពីយប់ ដោយគេបានសង្គេតឃើញមានសំបកកាទុស្សចំនួន៥គ្រាប់ អង្ករ ត្រីខ កំប៉ុង ទូរស័ព្ទដៃ និងបារី ដែលសម្ភារៈទាំងនេះគឺជាស្បៀង
អាហាររបស់ក្រុមទុច្ចរិត ដែលសំងំលបលួចរកសុីនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។
បច្ចុប្បន្នវត្ថុតាង រួមទាំងថ្នាំញៀនចំនួន ៨០ ០០០ គ្រាប់ ត្រូវបានក្រុមយម្រួតថៃបញ្ជូនទៅអោយកំលាំងជំនាញហើយ ដើម្បីចាត់វិធានការតាមច្បាប់ ដោយឡែកមុខសញ្ញា
គឺកំលាំងនៅតែបន្តការរុករកតាមខ្សែបន្ទាត់ព្រំដែនថៃ ភូមា ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ ៕