ខេត្តបាត់ដំបង៖ ស្រុកភ្នំព្រឹកថ្ងៃ ទី១៣.តុលា ឆ្នាំ២០១៦ វេលាម៉ោង23និង30នាទី នៅចំណុចភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក មានករណីអំពើចោរកម្ម លួចម៉ូតូធុនវេវអេស C100 ពណ៍ក្រហមខ្មៅ គ្មានផ្លាកលេខ ដែលមានលេខតួ លេខម៉ាសីុន 0419807 ជាកម្មសិទ្ធរបស់រ ឈ្មោះ ញឹម ដា ភេទប្រុស អាយុ29ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ដោយម៉ូតូអស់សាំងទុកនៅក្រោមផ្ទះ ត្រូវបានជនសង្ស័យចំនួន02នាក់1.ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ 29ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង2.ឈ្មោះ រិទ្ធ ចិន ភេទប្រុស អាយុ18ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ បានចូលទៅលួចអូសម៉ូតូនៅក្រោមផ្ទះ ចេញបានប្រហែល1000ម៉ែត ត្រូវបានសម្ថកិច្ចយើង ជនរងគ្រោះ និងប្រជាជនដេញតាមទាន់ និងយកម៉ូតូបានមកវិញ និងរកឃើញម៉ាសីុនបូមទឹក01គ្រឿង ដែលពួកវាលួចពីកន្លែងផ្សេង ព្រមទាំងម៉ូតូC110 ពណ៍ខ្មៅ 01គ្រឿង សេរីឆ្នាំ2001 ផ្លាកលឹខ បាត់ដំបង 1D 3290 ដែលពួកវាជិៈធ្វើសកម្មភាព
ករណីខាងលើនេះសម្ថកិច្ចយើងកំពុងកសាងសំណុំបញ្ជូន និងបញ្ជូនខ្លួនជនសង្ស័យទាំង02ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕