ឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យសាលគោរពព្រះវិញ្ញាណក្ខន្ធព្រះ​បរម​រតនកោដ្ឋ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី ១៥ខែតុលា ឆ្នាំ២០១៦ឯ ឧ សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯ/ឧ សាំង សាវាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯ/ឧimg_20161015_133033 អ៊ុង អឿនប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំ កងកម្លាំងទាំង៣ប្រភេទ មន្ទីរទាំងអស់ជុំវិញសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ គោរពថ្វាយមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសបុណ្យខួបគម្រប់៤ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះមហាបុរសរដ្ឋដ៏មហិមារបស់កម្ពុជា ។img_20161015_133044
ឯ/ឧ សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:យើងខ្ញុំទូលព្រះបង្គំយើងទាំងអស់ សូមព្រះរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជទុក្ខកង្វល់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ។img_20161015_133048
ទូលព្រះបង្គំ សូមឧទ្ធិសបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្ត នាទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

img_20161015_133040img_20161015_133030img_20161015_133055