ផ្អាកការចរាចរណ៏រថយន្តធន់ធំមួយរយៈដោយទឹកបានហូរកាត់ផ្លូវជាតិលេខ៤

0

កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៤ផ្អាកចរាចរណ៏រថយន្តធំហើយនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេៈ បើយោងតាមកម្លាំងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ដោយផ្នែកតាមបញ្ជាលោកimg_20161016_083757អភិបាលខេត្តកំពង់ស្ពឺ រថយន្តធំៗនិងផ្អាកចរាចរណ៏ដោយស្ថានភាពទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចមានកម្លាំងអាវុធហត្ថបានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោៈថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ ។img_20161016_083749
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានអំពាវនា និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើករថយន្តធំទាំងអស់ក៏ដូចឡានទេសចរណ៏ ដោយសារតែទឹកជន់លិចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៣- ៥៦
សូមអោយបងប្អូនបងអាចប្តូរផ្លូវ ទៅកាន់ផ្លូវជាតិលេខ៣ និង ៤១ វិញ ជៀសវាងការខាត់បងពេលវេលារង់ចាំ ហើយមន្ទីរក៏សុំ អភ័យទោសចំពោះហេតុការណ៏នេះដែរ ៕

img_20161016_083830img_20161016_083804img_20161016_083746img_20161016_083836