សិល្បៈ តារាល្បីគួរសម នាង Amy Willerton ត្រូវបានគេប្រទះឃើញនាងប្រើឈុតប៊ីគីនីពណ៌ខៀវអំឡុងពេលសម្រាកនៅឆ្នេរភាគខាងត្បូងនៃប្រទេសបារាំង បន្ទាប់ពីបានចំណាយ ពេលវេលាដ៏មមាញឹករបស់នាងកាលពីសប្តាហ៍មុន សម្រាប់មហោស្រពភាពយន្តក្រុងកាន។
នេះបើតាមវេបសាយបរទេសកាលពីថ្ងៃសៅរ៍។ នាង Amy Willerton ប្រើឈុតប៊ីគីនីសម្រាប់ពេលវេលាសម្រាករបស់នាងបន្តាប់ពីរវល់នៅ Cannes ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ ដូច្នេះវាជាការភ្ញាក់ផ្អើលដែលថានាង ត្រូវបានគេប្រទះឃើញមួយថ្ងៃឬពីរបីថ្ងៃសម្រាប់កម្សាន្តនៅលើឆ្នេរនោះខណៈពេលដែលនាងសម្រាកកាយរបស់នាងនៅក្នុងភាគខាងត្បូងនៃប្រទេសបារាំង។
តារាម៉ូដែលមានវ័យ 21 ឆ្នាំរូបនេះបានបង្ហាញរាងកាយរបស់នាងនៅក្នុងឈុតពណ៌ខៀវ នាំឲ្យមានការចាប់អារម្មណ៍ពីមហាជនខណៈដែលនាងឡើងសំដឹលនៅក្នុងការទទួលពន្លឺថ្ងៃដ៏រុងរឿងនេះ៕ ៤អាមេរិករិះគន់ថៃយ៉ាងចាស់ដៃ ខណៈអូស្ត្រាលីហាមអ្នកធ្វើរដ្ឋប្រហារចូលប្រទេស បាងកក៖ ខណៈលទ្ធិប្រជាធិបតេយ្យកាន់តែរៀវស្តួចដោយសាររដ្ឋប្រហារយោធាបណ្តេញ រដ្ឋាភិបាលស៊ីវិលតាំងពីថ្ងៃទី២២ ឧសភាមកនេះ កាលពីថ្ងៃសៅរ៍ អាមេរិកបានរិះគន់ថៃ យ៉ាងចាស់ដៃ ខណៈអូស្ត្រាលីបានកាត់បន្ថយទំនាក់ទំនងជាមួយថៃ ហើយថែមទាំងបាន ហាមប្រាមអ្នកធ្វើរដ្ឋប្រហារចូលទឹកដីអូស្ត្រាលីថែមទៀតផង។
កាលពីថ្ងៃទី៣១ ឧសភា រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកឆាក់ ហាហ្គែល រិះគន់ថៃពីការធ្វើរដ្ឋប្រហារយោធា ដែលងាកចេញពីមាគ៌ាប្រជាធិបតេយ្យ ហើយបានអំពាវនាវដល់របបយោធាថៃឱ្យដោះលែងបណ្តាអ្នកទោសនយោបាយ ហើយបញ្ឈប់ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងត្រូវធ្វើឲ្យបានលឿនដើម្បីផ្តល់អំណាចដល់ប្រជាជនថៃវិញ តាមរយៈការបោះឆ្នោតដោយសេរី និងស្មើភាព។
លោកថា អាមេរិកបានផ្តាច់ទំនាក់ទំនងលើផ្នែកមួយចំនួនជាមួយ ថៃ រួមមានទាំងជំនួយផ្នែកយោធា និងកិច្ចសហប្រតិបត្តិការយោធាផងដែរ។ នៅថ្ងៃដដែលនោះ ប្រទេសអូស្ត្រាលីក៏បានប្រកាសកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយកងទ័ពថៃ ហើយថែមទាំងបានហាមឃាត់បណ្តាអ្នកទទួលខុសត្រូវធ្វើរដ្ឋប្រហារមិនឱ្យចូលក្នុង ប្រទេសអូស្ត្រាលីថែមទៀត ។
ទោះបីជាយ៉ាងណា ប៉ូលិស និងកងទ័ពថៃហាក់មិនបានខ្វល់អ្វីទេ លើសពីនេះពួកគេបានដាក់ពង្រាយកម្លាំងប្រដាបអាវុធយ៉ាងច្រើនកាលពីថ្ងៃទី៣១ ឧសភា តាមដងវិថីជាច្រើនកណ្តាលក្រុងបាងកក ពិសេសតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មដើម្បីរារាំងបាតុកម្មថ្មីៗប្រឆាំងរដ្ឋប្រហារក្រោយការប្រកាសរបស់ប្រមុខយោធាដែលថា លទ្ធិប្រជាធិបតេយ្យមិនអាចស្តារឡើងវិញមុនជាង១ឆ្នាំទៀតមក ។
សុន្ទរកថាមួយតាមទូរទស្សន៍ កាលពីយប់ថ្ងៃទី៣០ ឧសភា ឧត្តមសេនីយ៍ប្រាយុធ ចាន់អូចា ថ្លែង ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ថៃ ដែលចង់រក្សាការគាបសង្កត់ដើម្បីឱ្យមានការបោះឆ្នោតដោយឆាប់រហ័សបំផុតតាមដែលអាចនោះ មេរដ្ឋប្រហារលើកបន្តុបខ្លួនឯងរូបនេះថ្លែងថា យើងយល់ថា យើងរស់នៅក្នុងពិភពប្រជាធិបតេយ្យមួយ ។
សូមទុកពេលឱ្យយើងកែទម្រង់ ប្រព័ន្ធប្រជាធិបតេយ្យដែលមិនល្អ ។ កាលពីថ្ងៃទី៣១ ឧសភា កងកម្លាំងប៉ូលិស និងយោធាត្រូវបានគេឃើញដាក់ពង្រាយជុំវិញវិមានជ័យជម្នះ ដែលនៅទីនោះមានបាតុកម្មកាលពីសប្តាហ៍មុន ។ នៅថ្ងៃទី១ មិថុនា របបយោធាថៃ ក៏បានប្រមូលប៉ូលិស និងកងទ័ពដើម្បីរារាំងបាតុកម្មថ្មីៗនៅកណ្តាលក្រុងបាងកកដែរ ដោយ ប៉ូលិស និងទាហាន៥.៧០០នាក់ដាក់ពង្រាយតាមសង្កាត់នានានៅកណ្តាលក្រុង៕