ដោយ ឃិន គន្ធា
បន្ទាយមានជ័យ: ជិត១សប្តាហ័ចុងក្រោយនេះ រដ្ឋបាលខេត្តនិងដៃគូឯកជនបានមមាញឹកយ៉ាងខ្លាំងនឹងការសម្រុកកែលម្អសោភ័ណភាព ការកសាង ជួសជុលស្រាល សម្អាតអនាម័យ បរិស្ថាននៅក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្តនិងបណ្តាស្រុក ក្រុងដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីដែលនឹងអញ្ជើញសួរសុខទុក្ខមន្ត្រីនិងពលរដ្ឋនៅខេត្តនេះជាលើកទី២។
យោងប្រភពមន្ត្រីនិងដៃគូឯកជនអោយដឹងថ្ងៃទី១៥តុលាថា:សកម្មភាពដូចខាងលើបន្ទាន់ មមាញឹក យកចិត្តទុកដាក់និងទទួលខុសត្រូវខ្លាំងណាស់។
សកម្មភាពរួមមានដូរនិងដាក់ស្លាកគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកនៅគ្រប់គោលដៅក្នុងទូទាំងខេត្ត។រូបភាពសមិទ្ធិផលនានា ព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ សម្តេចម៉ែ ព្រះបរមរតនកោដ្ឋ,រូបថតសម្តេចតេជោក៏ត្រូវបានដូរ ដាក់ថ្មី។ក៏កែលម្អ សម្អាតអនាម័យទូទៅ បរិស្ថាន កែលម្អសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពតាមបណ្តោយផ្លូវជាតិលេខ៦ ,លេខ៦,លេខ៥៦,លេខ៩,ទីកន្លែងធ្វើការ ផ្ទះភ្ញៀវជាន់ខ្ពស់ ទីសាធារណ: ទីកន្លែងឯកជននិងគោលដៅចាំបាច់មួយចំនួនក្នុងទីរួមខេត្ត ក៏ដូចតាមស្នាក់ការបក្ស សាលារៀន មន្ទីរពេទ្យ ផ្សារ វាលស្រែ ចម្ការ ផ្លូវ.បង្កោល ខ្សែ អំពូលភ្លើង.នៅស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី អូរជ្រៅ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃផងដែរ។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលរងខេត្តត្រូវបានបង្កើតឡើងតាមរយ:សេចក្តីសម្រេចមួយស្តីពីការបង្កើតគណ:កម្មការខេត្តសហការជាមួយគណ:កម្មការជាតិត្រៀមបដិសណ្ឋារកិច្ចជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ(ថ្ងៃទី១៨-១៩តុលាឆ្នាំ២០១៦)។
នៅខាងក្នង ខាងក្រៅអគារសាលាខេត្ត និងសួនច្បារ បរិវេណក្នុង ក្រៅ ,វេទិកាខេត្ត ,ដងស្ទឹង,ស្ពាន,ផ្លូវក៏ត្រូវកែលម្អ ជួសជុលស្រាល។ល។
លោកសួន បវរ ផ្ទាល់ក៏ដឹកនាំធ្វើសកម្មភាពដូចខាងលើជាមួយមន្ត្រូី កងកម្លាំង យុវជន និងអ្នកពាក់ព័ន្ធទាំងឡាយតាំងពីសប្តាហ៍មុនមកម្ល៉េះ៕