សំណង់អត់ច្បាប់៧១%កំពុងមានវត្តមានលើទឹកដីខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសូរិយោដីខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ឯឧ យន្ត មីនអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា៖សំណង់គ្មានច្បាប់និងសំណង់រំលោភច្បាប់នៅខេត្តព្រះសីហនុគិតមកដល់ខែតុលាឆ្នាំ២០១៦នេះមានរហូតដល់៧១%។

ឯឧ អភិបាលខេត្តបានបន្តថា៖មូលហេតុនាំអោយមានការរំលោភច្បាប់

ដល់ថ្នាក់នេះគឺបណ្តាលមកពីមនុស្សតែពីរក្រុមទេ,ទី១គឺម្ចាស់សំណង់និងទី២គឺមន្ត្រីជំនាញ

សូរិយោដីតែម្តងមិនទាន់បានបំពេញការងារដោយយកច្បាប់ជាគោល។

ឯឧយន្ត មីន ក៏បានក្រើនរំលឹកនិងព្រមានធ្ងន់ៗដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងឡាយដែលជាប់

ពាក់ពន្ធ័ក្នុងបញ្ហានេះត្រូបញ្ឈប់ជាបន្ទាន់និងត្រូវរួមគ្នាខិតខំដោះស្រាយនិងបំពេញការងារដោយអនុវត្តតាមច្បាប់ជាគោលកុំអាងអំណាចឬខ្លាចអំណាចខាងនេះខាងនោះអោយសោះព្រោះប្រទេសមានច្បាប់។មួយវិញទៀតមន្ត្រីជំនាញខ្លួនឯងកុំចេះតែស៊ីផ្តេសផ្តាសប្រយត្ន័កើតរោគ។

 

គួរបញ្ជាក់ផងដែរថា បញ្ហាខាងលើនេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថា៖

សំណង់រំលោភច្បាប់ទាំងនេះភាគច្រើនគឺបានបន្សល់ទុកមកពីថ្នាក់ដឹកនាំជំនាន់មុនៗ។

បញ្ហានេះបានបន្សល់នូវភាពស្មុគស្មាញជាខ្លាំងរហូតដល់បច្ចុប្បន្ននេះ។

 

ទោះបីជាយ៉ាងនេះក្តីលោកអភិបាលខេត្តព្រះសីនុថ្លែងដោយមានការតាំងចិត្តយ៉ាងមុតមាំថានឹងជំរុញសំណង់ខុសច្បាប់ទាំងឡាយនោះត្រូវរត់រកច្បាប់ត្រឹមត្រូវនិងស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងឡាយត្រូវសហការរគ្នាបំពេញភារកិច្ចអោយបានល្អឡើងដោយយកច្បាប់ជាគោល៕

photo_2016-10-16_11-08-19 photo_2016-10-16_11-08-42 photo_2016-10-16_11-09-19 photo_2016-10-16_11-09-27 photo_2016-10-16_11-09-38 photo_2016-10-16_11-09-54