ខេត្តព្រះសីហនុ:នាវាកងទព័ជើងទឹកប្រទេសចិនចំនួនគ្រឿងនិងនាវាកងទព័ជើងទឹកអាមេរិក
ចំនួន០១គ្រឿងបានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ព្រឹកថ្ងៃទី16តុលា2016នេះនាវាកងទព័ជើងទឹកចិនចំនួនបីគ្រឿងបានធ្វើដំណើរទស្សនកិច្ច
ជាមិត្តភាពនជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមកម្ពុជាចំនួន5ថ្ងៃ។
មន្ត្រីកងទព័ជើងទឹកកម្ពុជាដែលទៅទទួលធ្វើបដិសណ្ឋារកិច្ចប្រតិភូកងទព័ជើងទឹកចិនអោយដឹងថានាវាទាំង៣គ្រឿងនេះរួមមានទី1.នាវាឈ្មោះ Hull Num លេខ 531ទម្ងន់ផ្ទុក4000T បណ្តោយ 135m ទទឹង16mជម្រៅទឹក 6,5mមាននាវឹកចំនួន 287នាក់។
ទី2.នាវាឈ្មោះ Hull Num លេខ 529 ទម្ងន់ផ្ទុក 4000T បណ្តោយ 135m ទទឹង16mជម្រៅទឹក 6,5m មាននាវឹកសរុប 256នាក់។
ទី3.នាវាឈ្មោះ Hull Num លេខ890ទម្ងន់ផ្ទុក 20.500T បណ្តោយ 178m ទទឹង25mជម្រៅទឹក 8,7m មាននាវឹកចំនួន 206នាក់។
បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជាដដែលបានថ្លែងបញ្ជាក់ថា នៅរសៀលថ្ងៃ16តុលានេះដែរក៍មាននាវាកងទព័ជើងទឹកអាមេរិកមួយគ្រឿង
ផ្សេងទៀតក៍នឹងចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុសំរាប់ដំណើរទស្សនកិច្ចនៅកម្ពុជា5ថ្ងៃដូចគ្នា។
គួរបញ្ជាក់ថាកប៉ាល់កងទព័ជើងទឹកអាមេរិកមួយគ្រឿងនេះបានចូលមកចតដល់កំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង2រសៀលថ្ងៃ16.10.2016នេះ។
កប៉ាល់នេះឈ្មោះUSS GERMAN TOWN(LSD 42) មានទម្ងន់ផ្ទុក18.000T បណ្តោយ190m ទទឹង26m ជម្រៅទឹក6,4m និងមាននាវឹកចំនួន367នាក់ ដឹកនាំដោយមេបញ្ជាការលោកវរនាវីទោSEV STE VENS៕