ក្រុមឈ្មួញឈើផ្ទុះកំហឹងប្រើអំពើហឹង្សាឈានដល់ដុតស្ពាន ដុតឡាន របស់សមត្ថកិច្ចជំនាញ រូបភាព VDEO

0

​មណ្ឌលគិរី ថ្មីៗ​នេះ​ក្រុមមនុស្ស​មួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី​ហាក់​មានប្រតិកម្ម​ដូចគ្នា​និង​ក្រុមមនុស្ស​នៅ​ខេត្តស្ទឹងត្រែង ខ​ណះ ដែល​បាន​ផ្ទុះ​កំហឹង​តែ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដែល​ចុះបង្ក្រាប​ឈើប្រណិត​របស់​ពូកគេ​នៅក្នុង​ភូមិ​។​ជាក់ស្តែង នៅ ល្ងាច​ថ្ងៃទី​២៩​ឧសភា​២០១៤​កន្លងទៅ​ក្រុមមនុស្ស​ដែលមាន​គ្នាច្រើន​នាក់​បានធ្វើ​ការដុត​ភ្លើង​ផ្តាច់​ស្ពានឈើ ដើម្បី​រា រាំង សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​ព្រះរាជ​អ​ជ្ញា​រង សោ វុទ្ធី ចុះ​អនុវត្ត​ន៏​ច្បាប់​ប្រមូល​ឈើ ដែល​ដាក់​រាយប៉ាយ នៅក្នុង​ភូមិ ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​ ​

​នៅពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ន៏​ច្បាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ត្រូវគេ​មើលឃើញថា តែងតែមាន ក្រុម មនុស្ស មួយចំនួន​ចេញមក​តវ៉ា​និង​ដណ្តើមយក​ឈើ​ទៅវិញ ដែល​កន្លងមក​ក៏​ធ្លាប់​កើតមានឡើង​នៅ​ខេត្តស្ទឹងត្រែង ដោយ​មនុស្ស​ទាំង​នោះបាន​លើកគ្នា​មក​វាយ​សោរ​របង ដើម្បី​ដណ្តើមយក​ឈើប្រណិត និង​សម្ភា​រះ​ត្រឡប់​ទៅវិញ ដោយ​សំអាងថា ពូកគេ​ជា​ប្រជាពលរដ្ឋ​ដែល​រកស៊ី​បន្តិចបន្តួច​។​ចំណែក​ករណី​ស្រដៀង​គ្នា​នេះដែរ​បានកើត​ឡើង​នៅ ខេត្តមណ្ឌលគិរី​វិញ​ម្តង​ដោយ​ក្រុមមនុស្ស​ជាច្រើន​នាក់ នៅក្នុង​សង្កាត់​សុខដុម​បាន​ព្យាយាម​ដុត​ភ្លើង រារាំង​មិនអោយ សមត្ថកិច្ច ចុះទៅ​ប្រមូល​រឹបអូស​ឈើ​ដែល​ពូកគេ​ទុក​លាក់​នៅក្នុង​ភូមិ​ឡៅ​ការ​នោះទេ​។​ ​ ​

ក្រុមមនុស្ស​ទាំងនោះ​និយាយថា ពួកគេ​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ខាងលើ​បាន​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ យកមក​ធ្វើ​ផ្ទះ​ខ្លះ និង​ខ្លះទៀត​យកទៅលក់​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។

ពូកគេ​ថា ការដែល​រារាំង​នេះ ដោយ សារ​មិន​សុខចិត្ត ព្រោះថា​រថយន្ត​ធំៗ​ដឹកឈើ​គគ្រឹក​គ្រេង​សមត្ថកិច្ច​មិន​ចាប់​ទេ បែរជា​មក​ចាប់​ពួកគេ​ដែល​ដឹក​បន្តិច​ប​ន្ទួ​ច​តាមរយៈ​ម៉ូតូ​ទៅវិញ ធ្វើ​ដូចនេះ​តើ​អោយ​ពួកគេ ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ​ដោយ​របៀប​ណា បើ​ព្រៃឈើ​អាស្រ័យ​ផល និង​ការ​បរបាញ់​សត្វ រក​ជ័រទឹក ស្រែចំការ​វិលជុំ លែងមានទៀតហើយ​សំរាប់​ពួកគេ​នោះ ។​ក្នុងនោះដែរ​រថ យន្ត​យី​ឌុប ចេញពី​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ ក្នុងភូមិ​ឡៅ​កា​ដែរ មួយថ្ងៃៗ​ជាង​១០ គ្រឿង ផ្ទុក​ឈើ​ពេញ​ដល់​ដំបូល​ម្តេច មិន​បង្ក្រាប​ផង​។​ ​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ការចុះ​បង្ក្រាប​នេះ​ដោយសារ​ឈើ​ទាំងនោះ​ទុក​រាយប៉ាយ​បើកចំហ​យ៉ាង​អ​នា​ធិ​ប្ប តេ​យ្យ ហាក់ដូចជា​មិន​ទុក​សមត្ថកិច្ច​ក្នុង​កែវភ្នែក​សោះ ទើប​កម្លាំងចម្រុះ​ចុះមក​ប្រមូល​យកមក​ដោះស្រាយ​តាមច្បាប់​យ៉ាង​ដូច្នេះ ។ សមត្ថកិច្ច​បន្តថា ចំណែក រថយន្ត​ដឹកឈើ​មួយចំនួន​ដែល​សមត្ថកិច្ច​មិនបាន​បង្ក្រាប​នោះ ព្រោះ​គេ​ធ្វើតាម​ច្បាប់​ត្រឹមត្រូវ ។

សមត្ថកិច្ច​បាន​ថា ការចុះ​បង្ក្រាប​នេះ​មានការ​ប៉ះទង្គិច​បន្តិច​បន្តួច ខណៈ​ដឹកឈើ​ទាំងនោះ​ចេញ​ត្រូវបាន​គេ​យក​សាំង​ដុត​ឃាំង​ផ្លូវ តែ​មិន​បណ្តាលអោយ​នរណាម្នាក់​រងរបួស​នោះទេ ។​ហើយ​ឈើប្រណិត​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​ស្នាក់​ការជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​ ​ ​

គួរ​រំ​លឹ​ង​ដែរ​ថា ឯកឧត្តម​អភិបាលរង​ខេត្តមណ្ឌលគិរី យឹម លុ​ច្ស បាន​ថ្លែង​កាលពី​ថ្ងៃទី​២៨ ខែមេសា ក្នុង​ពិធី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី ធ្លី​ជាមួយ​ក្រុមហ៊ុន​និង​ការបាត់បង់​ព្រៃឈើ​ដែលជា​តំរូវការ ចាំបាច់​របស់​ជា​ជនជាតិដើម​ភាគតិច​ព្នង​នៅ​សាលាខេត្ត​ថា ការកាប់​ព្រៃឈើរ​របស់​ប្រជាពលរដ្ឋ​យកមក​ធ្វើ​លំនៅដ្ឋាន ឬ​ដោះស្រាយ​ជីវភាព​នោះ មិនមាន​ការហាមឃាត់​នោះទេ​៕Image1 Image2 Image4 Image5 Image3