បាក់រលំថ្មភ្នំសង្កត់អេស្កាវ៉ាទ័រស្លាប់មនុស្ស៣នាក់,នៅការដ្ឋានកិនថ្មភ្នំធំ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ រលំបាក់ថ្មភ្នំធំត្បូងនៃការដ្ឋានកិនផលិតថ្មភ្នំធំIII ក្នុងភូមិភ្នំធំត្បូងឃុំអូរប្រាសាទស្រុកមង្គលបូរីខេតហតបន្ទាយមានជ័យកាលពីម៉ោង១និង២០នាទីimg_20161017_122930រសៀលថ្ងៃទី១៦តុលាឆ្នាំ២០១៦ បានបង្កកិនសង្កត់លុបត្រាក់ទ័រចូក(អេស្កាវ៉ាទ័រ)២គ្រឿង ហើយព័ត័មានដំបូងថា បានធ្វើអោយកម្មករនិងអ្នកកាន់ការ៣នាក់់បានស្លាប់។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ុស្ត៍ឃុំអូរប្រាសាទនិងក្រុមគ្រួសារប្រាប់សារព៍ត័មានថា:ជនរងគ្រោះទាំង៣នាក់ដែលស្លាប់ដោយខ្ទេចសាកសពនោះរួមមានទី១-ឈ្មោះ ហែម គឹមឡេងហៅឡុំ អាយុ៥២ឆ្នាំភេទប្រុសជាឱពុកជាមេការការដ្ឋានផលិតថ្ម។, ទី២ឈ្មោះ.លឹម គឹមឡុង ភេទប្រុសអាយុ២៦ឆ្នាំ ជាកូន អ្នកបើកអេស្ការវ៉ាទ័រនិងទី៣ ថង សេដ្ឋាហៅសាន់ ភេទប្រុសអាយុ៣៦ឆ្នាំ ជាអ្នកបើកបរអេស្ការវ៉ាទ័រ មួយគ្រឿងទៀត។img_20161017_122951
អ្នកទាំង៣ មានលំនៅជាប់ការដ្ឋានក្នុងនៅភូមិកើតហេតុខាងលើ។
កម្មករផ្សេងទៀត សាក្សីនិងលោកលឺមសេង ម្ចាស់ក្រុមហ៊ុនផលិតថ្មភ្នំធំIII និយាយថា:មុនគ្រោះថ្នាក់នេះ មានអេស្កាវ៉ាទ័រ២គ្រឿងនេះបានកាយថ្មដូចសព្វមួយដង។ក្នុងនោះ១គ្រឿងកាយខាងចង្កេះភ្នំនិងមួយទៀតកាយកៀកកំពូលភ្នំ។
តែដូចមានបច្ច៏យអាក្រក់មួយកើតឡើងគឺថ្មភ្នំធំៗទាំងផ្ទាំងៗនៅត្រង់កំពូលដែលជាចំណុច-សខ័ណ្ឌចែករវាងការដ្ឋានផលិតថ្មភ្នំធំ៣របស់លោកលឺម សេងនិងការដ្ឋានផលិតថ្មភ្នំធំII របស់លោកកូ ណៃ ដែលប្រេះស្រាំផងនិងត្រូវទឺកភ្លៀងផងបានបាក់រលំចុះមកដោយចៃដន្យ។img_20161017_122926
ភ្លាមៗនោះ ការរញ្ជួយកក្រើកខ្លាំងបានបង្កលំបាក់ជួរផ្ទាំងថ្មកំពូលភ្នំនោះនៅផ្នែកខាងលិចជាច្រើនផ្ទាំងទៀត។
ផ្ទាំងថ្មធំតូចបានសង្កត់គ្រប់ជិតពីលើអេស្ការវ៉ាទ័រទាំង២គ្រឿងបង្កអោយមនុស្សទាំង៣នាក់ស្លាប់។ប៉ុន្តែក្រុមអ្នកសង្គ្រោះបានប្រើអេស្កាវ៉ាទ័រ៤គ្រឿង គ្រឿងចក្រផ្សេងទៀតនិងមនុស្សជាច្រើននាក់ចំណាយពេលជាច្រើនម៉ោងដើម្បីកាយយកសាកសពនិងយកអេស្កាវ៉ាទ័រ២គ្រឿង។
មនុស្សម្នារាប់រយនាក់បាននាំគ្នាទៅមើលទិដ្ឋភាពគ្រោះថ្នាក់នោះ ហើយយសង្ស័យថានៅមានមនុស្សរងគ្រោះខ្លះទៀតបានកប់ក្នុងគំនរផ្ទាំងថ្ម ៕

img_20161017_122923img_20161017_122939img_20161017_122948