ធ្លាប់ជាប់គុក ជាច្រើនដង ចេញមកវិញ លួចលើសដើម ត្រូវប៉ូលិស ឃាត់ខ្លួនបានម្តងទៀត

0

ខេង ឧត្តម
សៀមរាប៖ ជនសង្ស័យ លួចម៉ូតូ យ៉ាងសកម្មម្នាក់ នៅក្នងក្រុង សៀមរាប ដែលប៉ូលិស ធ្លាប់ចាប់ ដាក់គុក ជាច្រើនដង ហើយថ្មីៗនេះ ចេញមកវិញ គេបាន ធ្វើសកម្មភាព received_1794026667481878លួចលើសដើម ត្រូវប៉ូលិសក្រុង តាមឃាត់ខ្លួន ម្តងទៀត។ លោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ អធិការង ទទួលកិច្ចការងារ នគរបាល យុត្តិធម៌ នៃក្រុងសៀមរាប បានឲ្យដឹងថា៖ មុខសញ្ញាចាស់ ពាក់ព័ន្ទនឹង ករណីលួចម៉ូតូ ដ៏សកម្ម ចំនួន០២នាក់ បងប្អូន ដែលកំលាំង នគរបាល ផ្នែកព្រហ្មទណ្ឌ សហការណ៍ ជាមួយ នគរបាលប៉ុស្តិ៍ រដ្ឋបាល នៃអធិការដ្ឋាន គរបាល ក្រុងសៀមរាប ធ្លាប់ធ្វើការ ឃាត់ខ្លួន បញ្ជូនទៅ តុលាការ កាលពីថ្ងៃ ទី០៨/០៣/២០១៥ ម្នាក់ ក្នុងចំណោម ពីរនាក់ ក្រោយពេល ចេញពី ពន្ធនាគារវិញ ជនសង្ស័យ ឈ្មោះ អ៉ិន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ បានបន្ត ធ្វើសកម្មភាព ទ្វេដង ថែមទាំង មានម្តាយ មកជួយ អះអាងថា កូនមាន បញ្ហាប្រសៃប្រាសាទ បំរុងសុំ លិខិតបញ្ជាក់ ពីមន្ទីពេទ្យ បញ្ជាក់ថា ជនសង្ស័យ មានជំងឺ ប្រសៃប្រសាទ ដើម្បីរួចផុត ពីការចោទប្រកាន់។ លោកបន្តថា៖ ដំណើរនៃរឿង ហេតុគឺ កាលពីយប់ ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ២១:០០នាទីយប់ ចំនុច ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ជនសង្ស័យឈ្មោះ អ៊ិ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាព លួចចូលក្នុងផ្ទះ ជនរងគ្រោះ ឈ្មោះ វ.ព ភេទស្រី អាយុ៥១ឆ្នាំបាន លួចយក កាបូបស្ពាយ ចំនួន០១ ក្នុងនោះមាន គ្រឿង អល្លង្កា ឯកសារ សម្គាល់ខ្លួន នឹង ទូរសព្ទ័ ចំនួន០១គ្រឿង ហើយរត់ គេចខ្លួន បាត់ ។received_1794026817481863 នៅវេលាម៉ោង ០២:៣០ យប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែតុលាឆ្នាំ២០១៦ ជនសង្ស័យ ដដែល បានធ្វើ សកម្មភាព លួចចូល ទៅក្នុងផ្ទះ របស់ ឈ្មោះ ម.ស.រ.ឌ ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ដឹកភ្ញៀវ ទេសចរណ៍ រស់នៅភូមិ មណ្ឌល៣ ស្លក្រាម ក្រុងសៀមរាប ហើយធ្វើ សកម្មភាព យកភួយ គ្របមុខ នឹងចាប់ស្រាតខោ ជនរងគ្រោះ នឹងអោបរិត បម្រុង ធ្វើសកម្មភាព រំលោភ កូនស្រីម្ចាស់ផ្ទះ តែត្រូវបាន នាងភ្ញាក់ ទាន់ស្រែក ឆឡោ ហើយឈ្មោះ ម.ស.រ.ឌ ក៏បានស្ទុះ មកជួយ កូនស្រីគាត់ ហើយ ឈ្មោះ ថា(ឈ្មោះ អ៉ិន រដ្ឋា) ក៏បានរត់គេចខ្លួន ចេញតាមច្រក ខាងក្រោយផ្ទះបាត់ ។នៅថ្ងៃទី១១ វេលាម៉ោង០១:០០នាទីយប់ នៅចំនុចភូមិវាល សង្កាត់គោកចក ជនសង្ស័យដដែល បានចូលក្នុង បរិវេណផ្ទះ ប្រជាពលរដ្ឋ ឈ្មោះ ប.ព អាយុ២៨ឆ្នាំ ធ្វើសកម្មភាព បម្រុងលួចយក ម៉ូតូម៉ាក់ ស្កុបពី (Scoopy) លេខតួ/ លេខម៉ាស៉ិន 102397 គ្មានស្លាកលេខ ពណ៍ខៀវ តែបាន អ្នកជិតខាងឃើញ នឹងស្រែក ប្រាប់ម្ចាស់ ផ្ទះហើយ សហការណ៍គ្នា ជាមួយបងប្អូន ប្រជាការពារ ធ្វើការឃាត់ខ្លួន ជនសង្សយ័ ប្រគល់ មកនគរបាល ប៉ុស្ត៍រដ្ឋបាល សង្កាត់គោកចក ដើម្បីធ្វើការ សាកសួរ។ លោកបន្ថែមថា៖ ក្រោមការណែនាំ ពីលោក វរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនៃ អធិការដ្ឋាន នគរបាល ក្រុងសៀមរាប បានធ្វើការ សាកសួរ ជនសង្ស័យ នឹងបានសារភាព ថាពិតជាបាន ធ្វើសកម្មភាព ដូចខាងលើ ពិតមែន លើសពីនេះ ជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ២០១៦ ខ្លួនធ្លាប់បាន ធ្វើសកម្មភាព ជិះកង់ទៅ ចតក្រោមដើមឈើ នៅចំនុច តាមផ្លូវកូម៉ៃ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប លួចយកម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ ចំនួន០១គ្រឿង ពាក់ស្លាកលេខ សៀមរាប1N-3242 លេខតួរ /លេខម៉ាស៊ិន 8860506 របស់ជន រងគ្រោះ ឈ្មោះ ស.ឃ ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនសង្ស័យបាន ព្យាយាម សម្តែង ធ្វើជាមនុស្ស មានស្មារតីវិកលចរឹក ដោយមានម្តាយ របស់ជនសង្ស័យ មកជួយធានា នឹងបំរុង យកលិខិត បញ្ជាក់ពីមន្ទីពេទ្យ មកអះអាងថា ជនសង្ស័យ ជាកូនរបស់គាត់ ជាមនុស្ស មានជំងឺ ប្រសៃប្រសាទ បន្ថែមទៀត តែយ៉ាងណា ក៏ដោយ ខាងនគរបាល នៅតែបន្តកសាង សំនុំរឿង បញ្ជូនទៅតុលាការ។ លោកបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អ៉ិន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបាន នគរបាល បានរកឃើញ បណ្តឹងរបស់ ជនរងគ្រោះ សរុបចំនួន ០៥បណ្តឹង។ ប្តឹងប្រឆាំងនឹង ជនសង្ស័យ ម្នាក់នេះ។ ហើយលោក ក៏បានធ្វើការ កោតសរសើរ នឹងថ្លែង អំណរគុណ ជូនចំពោះ បងប្អូន ប្រជាការពារ នឹងបងប្អូន ប្រជាពលរដ្ឋ ដែលបានជួយ សហការណ៍ ឃាត់ខ្លួន ជនសង្ស័យ ដ៏សកម្មម្នាក់នេះ មកនគរបាល សូមសំណូមពរ ដល់ក្រុមគ្រូពេទ្យ វិជ្ជាជីវះ ផ្នែកចេញ លិខិតបញ្ជាក់ ឲ្យអ្នកជំងឺ ប្រសៃសាទ សូមមេត្តា ពិនិត្យស្ថានភាព អ្នកជំងឺ ឲ្យបានត្រឹមត្រូវ មុនចេញ លិខិតនេះ ព្រោះជនទុច្ចរិត អាចនឹងប្រើប្រាស់ លិខិតនេះដើម្បី ជាលេស យករួចខ្លួន ពីការប្រព្រឹត្តផ្ទុយ នឹងច្បាប់ផងដែរ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល កសាងសំនុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ នៅថ្ងៃទី១៤ ខែតុលានេះហើយ៕

received_1794026814148530