កំពង់ស្ពឺ៖ ផ្លូវជាតិលេខ៤កាលពីម្សិលមិញបានប្រកាសផ្អាកចរាចរណ៏រថយន្តធំហើយកាលព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេៈ និងបានដាក់ការពារតាមគោលដៅដើម្បីឃាត់រថយន្តធំៗ ។ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ដោយផ្នែកតាមបញ្ជាលោក អភិបាលខេត្តកំពង់ស្ពឺ រថយន្តធំៗនិងផ្អាកចរាចរណ៏ដោយស្ថានភាពទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចមានកម្លាំងអាវុធហត្ថបានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោៈថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ ។
ក្នុងពេលនោៈដែរមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺក៏បាន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើករថយន្តធំទាំងអស់ក៏ដូចឡានទេសចរណ៏ ដោយសារតែទឹកជន់លិចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៣- ៥៦សូមអោយបងប្អូនបងអាចប្តូរផ្លូវ ទៅកាន់ផ្លូវជាតិលេខ៣ និង ៤១ វិញជៀសវាងការខាត់បងពេលវេលារង់ចាំនិង សូមអភ័យទោសចំពោះហេតុការណ៏នេះ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចុៈត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្លូវជាតិលេខ៤ត្រូវចន្លោៈK 53-56 ក្នុងភូមិអូវែង ឃុំមហាសាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ លោកអភិបាលខេត្តនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦នេៈបានអំពាវនាវជូនដំណឹងដល់ ម្ចាស់អាជីវកម្មដឹកជញ្ជូនដែលមានរថយន្តធន់ធំមេត្តាផ្អាកការធ្វើដំណើរតាមផ្លូវជាតិលេខ៤មួយរយៈខ្លី ដោយសារតែចំណុចខាងលើបានទទួលរងជំនន់ទឹកភ្លៀងហូរកាត់ដែលជាហេតុអាចបង្កការខូចខាតផ្លូវក្នុងតំបន់ខាងលើ ។បើយោងតាមការជូនដំណឹងចុងក្រោយរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃ ១៧ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថាផ្លូវជាតិលេខ៤អាចចរាចរណ៏បានជាធម្មតាវិញហើយ តែឡែកទឹកជំនន់បែមកជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចK43-44 ដែលទទួលរងលិចស្ទើរថយន្តធំធ្វើដំណើរមិនកើត ។ហើយពេលនេៈអាជ្ញាធរក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់បើសិនអាចផ្លាស់ប្តូរផ្លូវក៏ជាការល្អពីព្រោៈខ្លាចគ្រោៈថ្នាក់ដោយប្រការផ្សេងៗកើតឡើង ៕