ប្រជាពលរដ្ឋ១គ្រួសារដែល​ជា​ភាគី​ចាញ់​​ក្តី​អំពាវនាវ ឱ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​រក​យុត្តិធម៌ សម្រាប់​ក្រុម​គ្រួសារ​របស់​គេ ក្នុង​រឿង​​ដែល​តុលា​ការ​កំ​​​ពូ​ល បាន​​ចេញ​សាល​ដីការឹប​អូស​យក​ដី​​១ផ្នែក​ទំហំជាង១១ម៉ែត្រ

0

សៀមរាប៖ ប្រជាពលរដ្ឋ១គ្រួសារ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាភាគីចាញ់ក្តីអំពាវនាវ ឱ្យប្រមុខរដ្ឋាភិបាល ជួយរកយុត្តិធម៌ សម្រាប់ក្រុមគ្រួសាររបស់20161017_103822គេ ក្នុងរឿងដែលតុលាការកំពូល បានចេញសាលដីកា រឹបអូសយកដី១ផ្នែកទំហំជាង១១ម៉ែត្រ គុណនិងជាង៣៨ម៉ែត្រ ប្រគល់ទៅឱ្យភាគីជម្លោះម្ខាងទៀត។
ការអំពាវនាវបានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានដឹកនាំការចុះអនុវត្តន៍សាលដីកា របស់តុលាការកំពូល ដើម្បីកាត់ដីឡូតិ៍ ព្រមទាំងមានការចាប់ខ្លួនបុរស២នាក់ ឪពុកនិងកូន ដែលជាចុងចោទបញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌផង នៅព្រឹកថ្ងៃច័ន្ទ ទី១៧ខែតុលា។20161017_103800
ស្រ្តីដែលជាកូនស្រី របស់ភាគីចុងចោទ គឺអ្នកស្រី ថៃ លីឈុង។អ្នកស្រីមានប្រសាសន៍ទាំងទឹកភ្នែកថាតុលាការខេត្តសៀមរាប មិនត្រឹមតែចុះមកអនុវត្តន៍សាលដីកា របស់តុលាការកំពូលកាត់ដីរបស់គាត់ ទៅឱ្យភាគីម្ខាងទៀតប៉ុណ្ណោះទេ គឺថែមទាំងចាប់ខ្លួនឪពុករបស់គាត់ឈ្មោះ ថៃ ម៉េង និងបងប្រុសឈ្មោះ ថៃ ឆិក បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌទៀតផង។
ស្ត្រីដដែលមិនទទួលយកការសំរេច របស់តុលាការកំពូល ដែលកាត់ដីផ្នែកខ្លះ ទៅឱ្យភាគីជម្លោះម្ខាងទៀត នោះទេ ពីព្រោះនាងអះអាងថាដីរបស់នាងមានប្លង់រឹង ព្រមទាំងមានការទទួលស្គាល់ ពីស្ថាប័នមួយចំនួន របស់រដ្ឋាភិបាលទៀតផង។20161017_103259
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចសុំការអធិប្បាយ ពីព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធ សុខុន ដែលដឹកនាំ ការចុះអនុវត្តន៍សាលដីកា របស់តុលាការកំពូលក្នុងរឿងរដ្ឋប្បវេណីនោះ បានទេ នៅថ្ងៃទី១៧ខែតុលា។
ក៏ប៉ុន្តែតំណាងឱ្យភាគីដើមចោទ លោក ឡោ ប៉េងលន់ បានច្រានចោល ការអះអាងរបស់ចុងចោទដោយថាមិនមែនរូបលោក ទៅដណ្ដើមយកដី របស់គេទេ គឺបុរសឈ្មោះ ថៃ ម៉េងទៅវិញទេ ដែលជាអ្នករំលោភយកដីម្ដាយរបស់លោក។
លោក ឡោ ប៉េងលន់ បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៧មក ម្ដាយរបស់លោកឈ្មោះ ផ្លោក ភឿន បានកាន់កាប់ដីទំហំ២៥ម៉ែត្រ គុណនឹងបណ្ដោយ១០៥ម៉ែត្រ ។ប៉ុន្តែនៅឆ្នាំ១៩៩០នៅពេលដែលម្ដាយរបស់លោក ទៅភ្នំពេញរយៈពេល៣ខែ ដើម្បីមើលថែកូនស្រីម្នាក់ឆ្លងទន្លេ គឺឈ្មោះថៃ ម៉េង បានធ្វើរោង រំលោភយកដី ហើយចាប់ពីឆ្នាំ១៩៩៤មក គឺលោកបានដាក់ពាក្យបណ្ដឹងទៅតុលាការតែម្ដង។20161017_103804
លោក ឡោ ប៉េងលន់ អះអាងថាពេលនេះ លោកមិនមែនជាភាគីឈ្នះក្តីទេ ពីព្រោះតែលោកខំតស៊ូរឿងក្តីរយៈពេល២២ឆ្នាំ គឺបានត្រឹមតែតុលាការសំរេចកាត់ដី មកឱ្យវិញទំហំជាង១១ម៉ែត្រគុណនឹងជាង៣៨ម៉ែត្រប៉ុណ្ណោះ។
កាលពីខែមករាឆ្នាំ២០១៥ តុលាការកំពូល បានសំរេច កាត់ដី១ផ្នែកទៅឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ ផ្លោក ភឿន បានកាន់កាប់ដីទំហំជាង១១ម៉ែត្រ គុណនិងជាង៣៨ម៉ែត្រ នៅក្នុងចំណោមទំហំដីសរុបជាង២៣៤០ម៉ែត្រក្រឡា ដែលឈ្មោះ ថៃ ម៉េង កំពុងកាន់កាប់ ហើយចាប់ពីខែមករាឆ្នាំ២០១៥ដែរ សាលាដំបូងខេត្តសៀមរាប បានចាប់អនុវត្តន៍សាលដីកា របស់តុលាការកំពូល ជាបន្តបន្ទាប់ ប៉ុន្តែមិនបានសំរេច។ទើបតែលើកទី៣នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦ តុលាការខេត្តសៀមរាប ត្រូវតែបង្ខំអនុវត្តន៍សាលដីការបស់តុលាការកំពូល ឱ្យទាល់តែបាន៕20161017_104021

img_20161017_170923img_20161017_163259

 

ខេង ឧត្តម