កំពត៖ ប្តីប្រពន្ធនិងកូនតូចម្នាក់ បានរងរបួសធ្ងន់និងស្រាលដោយសារ រថយន្តបុក និងអូសជាច្រើនម៉ែត្រ ខណះដែលជិះម៉ូតូបញ្ច្រាសទិសគ្នា។ហេតុការណ៍បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅវេលាម៉ោង៤ និង១៥ នាទី រសៀលថ្ងៃទី១៧.១០.២០១៦នៅចំណុចផ្លូវបំបែកអង្គឌួង ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។លោក វរះសេនីយ៍ត្រី តាន់ សារ៉ាវុធ អធិការនគរបាលស្រុកដងទង់ បានមានប្រសាសប្រាប់អ្នកយកព័តមានអោយដឹងថា ជនរងគ្រោះមួយគ្រួសារនោះ ទី១ឈ្មោះ ចក់ វុធ អាយុ៣៨ឆ្នាំ ត្រូវជាប្តី បានរងរបួសធ្ងន់ ទី២ឈ្មោះ ថន ចន្ធូ អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ បានរងរបួសធ្ងន់ដូចគ្នានិងទី៣ ជាកូនតូចម្នាក់ទៀត អាយុ១ឆ្នាំ បានរងរបួសស្រាល ទាំងបីនាក់ជាភាគ្គីខាងម៉ូតូរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។រីឯអ្នកបើកបររថយន្តវិញ មានឈ្មោះ តុង ហេង ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។លោកអធិការ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍គឺ បង្កឡើងរវាង រថយន្ត ម៉ាកសាំយ៉ុង តូរីស ចំនុះ១២កៅអី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2C 4669 ប៉ះជាមួយនិងម៉ូតូសង់C110 ពណ៌ខ្មៅពាក់ស្លាកលេខ2.U
2204។បើតាមប្រភពអ្នកឃើញហេតុការណ៍គឺ គេឃើញម៉ូតូ បើកពីកើតទៅលិច មកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្ត មកបញ្ជ្រាសទិសគ្នា រេមកបុកចំពីមុខពេញទំហឹងតែម្តង ធ្វើអោយភគ្គីខាងម៉ូតូខ្ទាតនិងដេកដួល រដូករណែលពេញផ្លូវ។ក្រោយកើតហេតុគេក៏ឃើញវត្តមានសមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ បានជួយធ្វើអន្តរាគមន៍ បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ រីឯយានយន្តបង្ក ព្រមទាំងតៃកុងឡានត្រូវបាន នាំទៅកាន់អធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយ ៕