ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ :មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានសម្រុកជួសជុល កែលម្អនិងដោះស្រាយ សោភ័ណភាពផ្លូវបន្ទាន់មួយចំនួនក្នុងទូទាំងខេត្តបន្ទាយមានជ័យដើម្បីសម្រួលចរាចរណ៍ ដឹកជញ្ជូននិងកុំអោយខូចខាតបន្ថែមកាន់តែធ្ងន់ធ្ងរក្នុងរដូវវស្សានេះ។
លោកគឹម សុវណ្ណប្រធានមន្ទូីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៧តុលាថា:មន្ត្រូីក្រុមការងារនិងកម្មករជាមួយគ្រឿងចក្របានជួយសជុលបន្ទាន់លើផ្លូចខូចសំបុកមាន់នៅក្នុងទូទាំងក្រុងសិរីសោភ័ណ រួមទាំងផ្លូវជាតិលេខ៥,លេខ៦,ផ្លូវខេត្តក្នងប្រជុំជន,ផ្លូវមាត់ស្ទឹងសិរីសោភ័ណ។
លោកគឹម សុវណ្ណ និយាយបន្តថា: មន្ទីរក៏សម្រួលរំដោះទឹកភ្លៀងចេញពីលិចត្រាំលើផ្លូវ រួចជួសជុលជង្ហុកសំបុកនៅប្រជុំជនឃុំភ្នំតូចស្រុកមង្គលបូរី។
ពោលគឺការជួសជុលផ្លូវជង្ហុកសំបុកមាន់និងទឹកលិចនៅទូទាំងខេត្តនេះលើផ្ទៃជាង២.០០០ម៉ែត្រ។
ចំណែកផ្លូវជាតិលេខ៥៦B(អតីតផ្លូវខេត្តលេខ២៥៨D) គុត្តសត កូប-ព្រំដែនអូរបីជាន់ ដែលរងការខូចខាតធ្ងន់ធ្ងរនៅចំណុចទីប្រជុំជនឃុំ នឹងត្រូវជួសជុលនៅពេលបន្ទាប់មកទៀត៕