រថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់១គ្រឿងត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបបាន នៅស្រុកអូរយ៉ាដាវ

0

ដោយ: យក្ខឡោម
ខេត្តរតនគីរី៖ រថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់១គ្រឿងយកទៅលក់នៅប្រទេសវៀតណាមត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តធ្វើការបង្ក្រាបimg_20161018_103725បានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាលយ័នគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តបានប្រាប់ឲ្យដឹងថាដែលឈានដល់ការបង្ក្រាបរថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខាងលើនេះបានដោយសារមានការរាយការណ៍ពីកម្លាំងសម្ងាត់ថា រថយន្តខាងលើលួចដឹកឈើប្រណិតខុសច្បាប់លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗដោយមានបទបញ្ជាពីលោកស្នងការស្នងការរងឲ្យធ្វើការបង្ក្រាបយ៉ាងដាច់ខាតរាល់ការធ្វើចរាចរដឹកឈើខុសច្បាប់។img_20161018_103719

ហើយខណះនោះដែរ លោកក៏ធ្វើការរឹបអូសយករថយន្តនិងឈើមករក្សាទុកនៅស្នងការដ្ធាននគរបាលខេត្តជាបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុបញ្ជូនមកឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា បានបន្តទៀតថា រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ខាងលើនេះម៉ាកសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2A.8470ផ្ទុកឈើប្រណិតប្រភេទធ្នង់មានចំនួន៣១ដុំបានធ្វើចរាចរដឹកឈើខុសច្បាប់នៅចំណុចភូមិ-ឃុំខាងលើក៏ត្រូវកម្លាំងលោកធ្វើការបង្ក្រាបតែម្តង ហើយអ្នកបើកបររថយន្តឃើញសភាពមិនស្រួលក៏ចុះបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។img_20161018_103728

បច្ចុប្បន្ន រថយន្តនិងឈើត្រូវបានប្រគល់ទៅឲ្យខណ្ឌរដ្ធបាលព្រៃឈើចាត់ការបន្តនៅល្ងាចថ្ងៃទី១៧ខែតុលានេះហើយជំនាញបានធ្វើការរាប់និងវាស់វែងទៅឃើញថាចំនួនឈើពិតប្រាកដមានចំនួន៣១ដុំប្រភេទឈើធ្នង់ស្មើនិង០ ៣១៩ម៉ែត្រគូប ចំណែកម្ចាស់រថយន្តសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវទៅតាមនិតិវិធីដើម្បីឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕

img_20161018_103725