ខេត្តកំពត៖ ឯ.ឧចាន់-ចេស្ដាអភិបាលនៃគណៈភិបាលខេត្តអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកទឹកឈូខេត្តកំពត នៅព្រឹកថ្ងៃទី ១៨ខែ តុលាឆ្នាំ២០១៦ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំ សាលាស្រុកទឹកឈូ ។
-យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្ទេរភារកិច្ច មន្ត្រីរាជការ គឺត្រូវបានសម្រេចផ្ទេរ លោកនាក់-សុវណ្ណារីពីអភិបាលក្រុងកំពត ឲ្យមកកាន់មុខតំណែងជាអភិបាលស្រុកទឹកឈូជំនួស លោក អ៊ុក-ឡាយអតីតៈអភិបាលស្រុកទឹកឈូដែលត្រូវបានចូលនិវត្តន៍ ៕