​បើករថយន្ត​ប្រហែស​តែមួយ​ពព្រិច​ភ្នែក​ធ្វើអោយឪពុក​ជាទី​ស្រឡាញ់​បាត់បង់​ជីវិត​

0

​ស្ទឹងត្រែង​៖​ឪពុក​កូន​២​នាក់ ធ្វើដំណើរ​ចេញពី​ខេត្តសៀមរាប ឆ្លងកាត់​ជាច្រើន​ខេត្ត ក្នុង​គោលបំណង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ នៅឯ​ខេត្តព្រៃវែង តែ​អ្វី​គួរឱ្យ​សោកស្តាយ​នោះ គ្រាន់តែ​ហែស​តែមួយ​ពព្រិច​ភ្នែ​សោះ រថយន្ត​ហ្វ​ត​ស៊េរី​ទំនើប​០១៤ បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ ធ្វើឱ្យ​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន​ផ្លោង​ចេញពី​រថយន្ត បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​ ​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារតែ​ការធ្វេសប្រហែស​បណ្តាលឱ្យ​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួនរ​ហូត​ដល់​បាត់​បង់ជីវិត​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៤​នៅ​ចំនុច​ជិត​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​ ​ ​

មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​មានឈ្មោះ​បន ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​២០ (​កូន​)​ជា​អ្នកបើកបរ​រងរបួស​ស្រាល និង​ឪពុក​ស្លាប់​មានឈ្មោះ​ម៉ៃ ស្រស់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ឪពុក​កូន​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​ ​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាន​បន្ត​អោយ​ទៀតថា បើតាម​ការរៀបរាប់រ​បស់​បន ឧ​ត្ត​ម​ត្រូវជា​កូន​ជនរងគ្រោះ​បាន​និយាយថា​រូបគេ​ជា​អ្នកបើករថយន្ត​រួមជាមួយ​ឪពុក​របស់គេ ចេញពី​ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ខេត្តព្រះវិហារ តាមផ្លូវ​ជាតិ​លេខ​៩​ឆ្ពោះ​មក​ខេត្តស្ទឹងត្រែង និង​បន្តទៅ​ខេត្ត​របស់ខ្លួន តែដោយសារ​ចេញពី​ខេត្តសៀមរាប ពី​យប់​អត់ងងុយ​មកដល់​ចំនុចកើតហេតុ ប្រហែស​តែមួយ​ពព្រិច​ភ្នែក រថយន្ត​ក៏បាន​រេ​ចង្កូត ក្រឡាប់​ជាច្រើន​ត្រឡប់ ឪពុក​មិនបាន​ដាក់​ខ្សែក្រវ៉ាត់ បាន​ផ្លោង​ចេញ​តាម​កញ្ចក់ រថយន្ត​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង​។​រីឯ​កូន​ជា​អ្នកបើក​បរដាក់​ខ្សែក្រវ៉ាត់​បាន​រួច​ពី​សេចក្តីស្លាប់​។​ ​

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​លើកឡើងថា​ការបើកបរ​នេះ​គ្រាន់តែ​ធ្វេសប្រហែស​តែមួយ​ពព្រិច​ភ្នែក​សោះ ឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​បាត់បង់​ជីវិត រថយន្ត​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លា​ក៏ត្រូវ​ខាត់​បង់​ទាំងស្រុង ទោះជា​កូន​ខំ​យំសោក​ស្តាយ​យ៉ាងណា​នោះ អ្វីៗ​ក៏​ហួសពេល​ដែរ​។​ហេតុដូច្នេះ អ្នកបើកបរ​គួរតែ​ប្រុងប្រយ័ត្ន និង​ត្រូវ​នាំគ្នា​ចូលរួម​គោរព​ចរាចរ បើ​មិន​ដូច្នេះ​ទេនោះ​អាច​និង​ជួប​គ្រោះថ្នាក់​ដូច​ករណី​ខាងលើនេះ​អញ្ចឹង​។​

​ ​ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​រីឯ​សា​សព​ត្រូវ​បានកូន​របស់​ជនរ​ង​គ្រោះ​ទូរស័ព្ទ​រក​ក្រុមគ្រួសារ ដើម្បី​ដឹក​ទៅកាន់​ស្រុកកំណើត​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕.06.02_07.38 _[2014.06.02_07.40 ???????????????????????????????