ឯកឧត្តមចាន់ចេស្តា អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំគណៈប្រតិភូមួយក្រុមចុះត្រួតពិនិត្យស្ថានភាព

0

កំពត៖ ដូចសព្វមួយដងទឹកចិត្តស្រឡាញ់ ខ្វល់ខ្វាយ និងតែងតែបារម្ភចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំទាំងពីររូប នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១១:៣០នាទី ឯកឧត្តម ចាន់ ចេស្តា អភិបាលphoto_2016-10-18_16-18-47 នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំគណៈប្រតិភូមួយក្រុមចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រទឹកជំនន់ដោយសារទឹកភ្លៀង និងហូរច្រោះកាត់ផ្តាច់ផ្លូវថ្នល់មួយចំនួននាស្រុកទឹកឈូ-ស្រុកឈូក ។ ជាលទ្ធផលតាមការពិនិត្យជាក់ស្តែង និងចុះផ្ទាល់ទៅដល់ទីតាំងដែលមានទឹកជំនន់នោះគឺគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភនោះឡើយ ព្រោះទំហំនៃការខូចខាតមានកម្រិតទាប ហើយផ្លូវ និងស្ពានក៏ពុំមានការហូរច្រោះដាច់ ឬក៏បាក់អ្វីផងដែរ ៕

photo_2016-10-18_16-19-09 photo_2016-10-18_16-18-43 photo_2016-10-18_16-18-36 photo_2016-10-18_16-19-00