ប្រជាពលរដ្ឋ១៥៣គ្រួសារចោទថាមេឃុំលួចលក់ដីរួម ហើយស៊ីដាច់លុយ១៨០០០ដុល្លាពួកគាត់ទើបនាំ បាននាំគ្នាតវ៉ា មុខសាលាស្រុកបារាយណ៏

0

ដោយ ប៊ុន រដ្ឋា

កំពង់ធំៈប្រជាពលរដ្ឋជិត១០០នាក់តំណាងឲ្យ១៥៣គ្រួសាររស់នៅភូមិអូរសួរស្តីបានលើកគ្នាតវ៉ានៅមុខសាលាស្រុកបារាយណ៏ ទាមទារឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជួយរកភាពយុត្តិធម៌ និងទាមទារលុយ ១៨០០០ដុល្លា ដែលអះអាងថា មេឃុំស៊ីដាច់លុយ ដែលបានមកពីលក់ដីរួមphoto_2016-10-18_16-48-42របស់ភូមិ ចំនួន១២ហិចតា នៅតំបន់វាលក្រោម ។ប្រជាពលរដ្ឋបានឡើងសរសៃករ ស្រែកតវ៉ាទាមទារលុយ ១៨០០០ដុល្លា មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦ ស្ថិតនៅ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ខណៈដែលដីរួមភូមិ ត្រូវបានអាជ្ញាធរឃុំបារាយណ៍ លក់ទៅឲ្យក្រុមហ៊ុនចិន នៅពេលដែលបានលុយនំាគ្នាច្រកចូលហោប៉ៅរៀងខ្លួន តែមិនគិតគូរប្រជាពលរដ្ឋ ទើបផ្ទុះរឿងកើតឡើង ។
ប្រជាពលរដ្ឋរស់នៅភូមិអូរសួរស្តីបាននិយាយ នៅក្នុងឃុំបារាយណ៏មានប្រជាពលរដ្ឋចំនួន១២ភូមិ ក្នុងនោះគឺមានដីរបបរួមភូមិនីមួយៗចំនួន១២ហិតាស្មើៗគ្នា ហើយដីទាំងនោះត្រូវបានលក់ទៅឲ្យក្រុមហ៊ុនចិន ទាំងអស់គ្នា ហើយនៅក្នុងនោះដីរបបភូមិចំនួន១១ភូមិទៀតបានទទួលលុយអស់ហើយ តែចំនែកភូមិអូរសួរស្តីរបស់គាត់មិនបានទទួលលុយទេហើយប្រជាពលរដ្ឋបានបន្តថា រឿងនេះពួកគាត់បានប្តឹងទៅសាលាខេត្តកំពង់ធំរួចម្តងហើយតែ លោកអភិបាលខេត្តកំពង់ធំ បានចារលិខិតនេះបញ្ជូនឲ្យមកសាលាបារាយណ៍ ដោះស្រាយវិញ បន្ទាន់មកគេបានឃើញលោកមេឃុំបារាយណ៏ ហៅមេភូមិនិងតំណាងប្រជាពលរដ្ឋមកដោះស្រាយថាឲ្យលុយចំនួន៤០០០ដុល្លា តែប្រជាពលរដ្ឋទាមទារឲ្យបង់លុយគ្រប់ចំនួនទើបយល់ព្រម។លោកធូរ សេង មេឃុំបារាយណ៏ បានអះអាងថាវាមិនមែនដូចបងប្អូនចោទប្រកាន់នោះទេ!គឺកាលពីដើមឡើយ លោកមេឃុំបានកោះប្រធានភូមិទាំង១២ភូមិមកប្រជុំបែងចែកដីសម្បទាននោះឲ្យចំនួន១២ហិចតាក្នុង១ភូមិស្មើគ្នា តែលោកមេភូមិអូរសួរស្តីនេះមិនមកទទួលទេ ទើបត្រូវបានភូមិទាំង១១ភូមិនោះទទួលយកហើយក៏លក់ចែកគ្នាទៅ! តែក្រោយមកទើបភូមិសួរស្តីទាមទារដីចំនួនមកវិញ ៕

photo_2016-10-18_16-48-36