អំពើហឹង្សាក្នុងគ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់នៅស្រុកលំផាត់

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ មានករណីអំពើហឹង្សាក្នុងគ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ហេតុការណ៍អំពើហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។photo_2016-10-18_17-34-12

បើតាមលោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការលំផាត់បានប្រាប់ឲ្យដឹងថាជនដៃដល់ឈ្មោះ រឿន រោង(ត្រូវជាប្តី)អាយុ២៥ឆ្នាំជនជាតិទំពូនមានមុខរបរជាកសិករ និងប្រពន្ធឈ្មោះ ជូត រីអាយុ២១ឆ្នាំជនជាតិទំពូនមានទីលំនៅកន្លែងកើតហេតុខាងលើ។photo_2016-10-18_17-33-57

លោកអធិការបន្តទៀតថា ជនដៃដល់ប្រើដាវសាមរ៉ៃធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវ២ដាវ(ត្រង់ក្បាលនិងត្រចៀកខាងឆ្វេង មូលហេតុ: ជនដៃដល់(ជាប្តី)ស្រវឹងស្រាជោគជាំហើយប្រច័ណ្ឌទៀតផង។ភ្លាមៗនោះដែរនគរបាលមូលដ្ឋានបានជួយអន្តរាគមន៍ដឹកជនរងគ្រោះមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ត។រីឯជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពរួចមកបានរត់គេចខ្លួនបាត់ស្រមោល។សូមបញ្ជាក់ថាបច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

photo_2016-10-18_17-34-08