​ឃាត់ខ្លួន​កម្មករ​រក​ស៊ី​លីឈើ​គ្រ​ញួ​ង​២​នាក់ ព្រមទាំង​រិ​ប​អួ​ស​ឈើប្រណិត​ប្រភេទ​គ្រ​ញួ​ង​ចំនួន​១៩​ដុំ ប្រហែល​១​តោន នៅ​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ដែលជា​កម្មករ រកស៊ី​លីឈើ​គ្រ​ញួ​ង​២​នាក់​ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ក្រុមចំរុះ (​នគរបាល​ព្រំដែន និង​ទាហាន​) ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព យក​ឈើ​ប្រណីត​ចំនួន​១៩​ដុំ ប្រហែល​១​តោន ទៅ​លាក់ទុក​នៅក្នុង​ស្រះ​ទឹក​ក្បែរ​ជើងភ្នំ បម្រុង​នឹង​យកទៅលក់​បន្ត​ឱ្យ​ឈ្មួញ​ម្នាក់ ឈ្មោះ វុ​ធ អាយុ​ប្រហែល​៤០​ឆ្នាំ មិន​ស្គាល់​អាស័យដ្ឋាន​ពិតប្រាកដ រស់នៅក្នុង​ខេត្ត​ប៉ៃលិន ។

ហេតុ​ការ​ណ៏​ចុះ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៤០​នាទី ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ក្បែរ​ជើងភ្នំ​ខៀវ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​ឈ្មោះ ខែម សិលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ចំការ​ឫស្សី ឃុំ​ព្រែក​ព្រះស្តេច ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ។

ទី​២​ឈ្មោះ វ៉ាន់ ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ឫស្សី​ក្រាំង ខេត្ត​ពោ​ធ៏​សាត់ ។ ជនសង្ស័យ​ទាំង​២​ទើបតែ​មក​ស៊ីឈ្នួល​លីសែង​ឈើ​គ្រញូង​បាន​ប្រហែល​ជាង​១​អាទិត្យ​ប៉ុណ្ណោះ ដោយ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​ ​តាម​ការរៀបរាប​ពី​ជនសង្ស័យ​ឈ្មោះ ខែម សិលា បាន​ឲ្យ​ដឹងថា​៖ ដោយ​ខ្លួន​មាន​ជីវភាព​ក្រីក្រ ពុំមាន​ចំការ​ធ្វើ​និង​គេ ព្រមទាំង​ចាញ់បោក​ឈ្មួញ​ទិញ​ឈើ​គ្រ​ញួ​ង​ម្នាក់ ឈ្មោះ វុ​ធ អាយុ​ប្រហែល​៤០​ឆ្នាំ មិន​ស្គាល់​អាស័យដ្ឋាន​ពិតប្រាកដ រស់នៅក្នុង​ខេត្ត​ប៉ៃលិន ដោយ​ឲ្យ​ខ្លួន​រក​ឈើ​លក់​ឲ្យ​គេ​ក្នុងតម្លៃ​១​គឺ​ឡូ ១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល​នោះ ទើប​ពូកគេ​បង្ខំចិត្ត​រក​ឈើ​គ្រ​ញួ​ង​លក់​ឲ្យ​ពូក​ឈ្មួញ ។

ប្រភព​បន្តថា​៖ ពួកគេ​យក​ឈើ​មក​លក់​ខ្លួនឯង ដោយ​ធ្វើដំណើរ​ទៅរក​ក្នុង​ទឹកដី​ថៃ ៤-៥​ថ្ងៃ​ទើប​មក​ម្តង មាន​គ្នា​ចំនួន​១០​នាក់ ហើយ​ក្នុង​ម្នាក់​រកបាន​ពី​២០-៣០​គីឡូក្រាម ក្នុង​មួយ​ជើង , ក្នុងពេល​កើតហេតុ​នេះ​ទើប​យក​លាក់​ក្នុង​ទឹកស្រះ​បាន​ចំនួន​ពីរ​ជើង​ប៉ុណ្ណោះ ។​ ​

លោក​អនុ​សេនី​យ៏​ទោ វង្ស ដាន មេ​បញ្ជា​រកា​រង​ការពារ​ព្រំដែន លេខ​៥៣៥ ចំណុះ​កងពល​៥៣ បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖ ដោយមាន​បញ្ជារ​ពី លោក ទី សុខា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ លោក​បានរៀបចំ​កម្លាំង​ចំរុះ​មាន​ទាហាន ប៉ូលីស ប៉េ​អិ​ម សរុប​ចំនួន​១៦​នាក់ ចុះ​ដល់​កន្លែង​ជនសង្ស័យ ដែល​កំពុង​យក​ឈើ ចេញពី​ក្នុង​ស្រះ ក្បែរ​ជើងភ្នំ​ខៀវ សិ្ថ​ត​ក្នុងភូមិ​ថ្មី សង្កាត់​ទូល​ល្វា ក្រុង​-​ខេត្ត​ប៉ៃលិន ។

លោក​មេ​បញ្ជា​រកា​រង​បន្តទៀតថា​៖ ក្នុងពេល​ចុះ​ប្រតិបត្តិការ​ណ៏ កម្លាំងចំរុះ​ឃាត់ខ្លួន​បាន​កម្មករ​ចំនួន​២​នាក់ ព្រមទាំង​ឈើ​គ្រ​ញួ​ង​ចំនួន​១៩​ដុំ ដែល​លាក់​ក្នុង​ស្រះ នោះ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រួវបាន​ឃាត់ខ្លួន នៅ​ស្នាក់ការ​ចំរុះ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (2) រូបភាព សេង សុវណ្ណារិទ្ធ (3) រូបភាព សេង សុវណ្ណារិទ្ធ (5) រូបភាព សេង សុវណ្ណារិទ្ធ (6)