ស្នងការនគរបាលខេត្តរតនគិរីបានដោះលែងជនជាតិវៀតណាម៣នាក់ក្រោយការឃាត់ខ្លួនពាក់ព័ន្ធករណីដាក់ម៉ាស៊ីនខួងយករ៉ែថ្ម នៅស្រុកកូនមុំ

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៦នេះបានសម្រេចដោះលែងជនជាតិវៀតណាមចំនួន៣នាក់ក្រោយពីការឃាត់ខ្លូនបានបីថ្ងៃដែលជាប់ពាក់ព័ន្ធករណីរុករករ៉ែថ្មគ្មានច្បាប់នៅស្រុកកូនមុំphoto_2016-10-19_12-56-30

ជនជាតិវៀតណាមទាំង៣នាក់នោះឈ្មោះ ង្វៀន ជុងយឿង ភេទប្រុសមានលិខិតឆ្លងដែន ឈ្មោះង្វៀន យុាំងកង ភេទប្រុស ឈ្មោះសុខ ជា ភេទប្រុសអ្នកទាំង៣ ជាជនជាតិវៀតណាម។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានស្រុកកូនមុំ បានឲ្យដឹងកាលពីថ្ងៃទីទី១៣ ខែតុលាឆ្នាំ២០១៦មានប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងក្រហមបានរាយការណ៍ទៅនគរបាលស្រុកកូនមុំថា មានជនជាតិវៀតណាមប្រហែល៥ទៅ៦នាក់បានទៅបោះទីតាំងនៅចំណុចភ្នំលាក់កាំភ្លើង និងមានដាក់ម៉ាស៊ីនខួងយករ៉ែថ្ម។photo_2016-10-19_12-56-20

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរស្រុកកូនមុំបាននាំកម្លាំងចុះបង្ក្រាបដល់ទីតាំងដែលវៀតណាមបានធ្វើសកម្មភាពរុករករ៉ែថ្ម។មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងបន្ថែមទៀតថា យុទ្ធនាការនោះ យើងបានរឹបអូសយកម៉ាស៊ីនភ្លើងមួយគ្រឿង ម៉ាស៊ីនគោយន្តសម្រាប់ខួងយកថ្មមួយគ្រឿងផ្លែស្វាន១៥ដើមនិងសម្ភារៈមួយចំនួនទៀតដែលពួកគេបានប្រើប្រាស់ក្នុងការរុករករ៉ែដោយមិនស្របច្បាប់។photo_2016-10-19_12-56-39

លោកថា មុននឹងកម្លាំងយើងចុះទៅដល់ការដ្ឋាននោះ កម្មករវៀតណាមបានរត់ភៀសខ្លួនអស់ទៅហើយប៉ុន្តែយើងបានដាក់កម្លាំងស្ទាក់ឃាត់បានកម្មករ៣នាក់ក្នុងចំណោមមនុស្សទាំងអស់នោះ។កម្មករទាំង៣នាក់មានម្នាក់និយាយភាសាខ្មែរថា មុននឹងដឹកគ្រឿងចក្រចូលខួងយករ៉ែនៅភូមិសាស្ត្រស្រុកកូនមុំនោះគឺបានទៅជួបសមត្ថកិច្ចជំនាញរ៉ែនិងខាងអាជ្ញាធរឲ្យបានដឹងហើយដែរ។កម្មករម្នាក់នោះបានបញ្ជាក់ទៀតថាពួកគេបានបម្រើការងារនៅក្រុមហ៊ុនកែរឆ្នៃថ្មម៉ាប មួយនៅខេត្តព្រៈវិហារ ការដាក់កម្លាំងរុករករ៉ែនៅស្រុកកូនមុំនេះគឺគ្រាន់តែជាការស្រាវជ្រាវរកសំណាកថ្មម៉ាប រួចផ្ញើរទៅឲ្យខាងក្រុមពិនិត្យមើលសិនទេ បើត្រូវខាងក្រុមហ៊ុននឹងរត់ច្បាប់ជាក្រោយ។លោកហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា រឿងជនជាតិវៀតណាមដាក់ម៉ាស៊ីនខួងថ្មនៅទីតាំងដូចខាងលើ គឺជាទង្វើខុសច្បាប់ហើយ រឿងនេះយើងបានកសាងសំណុំរឿងទៅតុលាការខេត្តដើម្បីធ្វើការផាកពិន័យទៅតាមបទល្មើសជាក់ស្តែងដែលពួកគេបានប្រព្រឹត្តិ។photo_2016-10-19_12-56-18

លោកបានបន្តទៀតថា កម្មករវៀតណាមទាំង៣នាក់នេះយើងបានប្រគល់ទៅឲ្យនគរបាលអ
ន្តោប្រវេសន៍ ចំណែកឧបករណ៍ដែលរឹបអូសបានយើងរក្សាទុកនៅមន្ទីេរ៉ែ។លោកជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ខេត្តបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ថា ពាក់ព័ន្ធរឿងជនជាតិវៀតណាម៣នាក់ដែលដាក់ស៊ីនខួងរ៉ែថ្មនៅភូមិសាស្រ្តស្រុកកូនមុំនេះគឺខាងមន្ទីររ៉ែបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ហើយ៕

photo_2016-10-19_12-56-23 photo_2016-10-19_12-56-13 photo_2016-10-19_12-56-26 photo_2016-10-19_12-56-34