អំណោយកាកបាទក្រហមកម្ពុជានិងអំណោយសម្តេចតេជោផ្ដល់ជូនគ្រួសាររងគ្រោះដោយថ្មធ្លាក់បាក់សង្កត់ស្លាប់នៅការដ្ឋានផលិតថ្មភ្នំធំ៣

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ ក្រុមគ្រួសារពលរដ្ឋរងគ្រោះ៣នាក់នៃ២គ្រួសារដែលរងគ្រោះស្លាប់ដោយថ្មធ្លាក់បាក់រលំសង្កត់នៅចំណុចការដ្ឋានផលិតថ្មភ្នំធំIIIចំណុច(របស់)ក្រុមហ៊ុន លឹម សេង ស្រុកមង្គលបុរី ទទួលបានអំណោយ ជាថវិកា គ្រឿងឧបភោគបរិភោគ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនphoto_2016-10-19_13-25-50 រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា តាមរយៈឯ/ឧវេជ្ជបណ្ឌិតអ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជានិងក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ពិធីប្រគល់អំណោយបានធ្វើឡើងនៅល្ងាចទី ១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រសាទ ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ។ក្នុងឱកាសនោះឯ/ឧវេជ្ជបណ្ឌិត បានពាំនាំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នូវការសោកស្តាយនិងចូលរួមមរណៈទុកយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី កូន ជាទីស្រលាញ់ ក្នុងហេតុការណ៍ ថ្មរលំបាក់សង្កត់ពីលើស្លាប់ កាលពីកន្លងទៅថ្មីៗនេះ។ឯ/ឧមានប្រសាសន៍ទៀតថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីសម្តេចដោយបានជ្រាបតាមការផ្សាយព័ត័មាននិងសេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចសាខាកាកបាទក្រហម ពីហេតុការណ៍គ្រោះថ្នាក់នោះ សម្តេចបានគិតគូខ្ពស់ដល់ក្រុមគ្រួសារសពហើយបានចាត់លោក និងក្រុមការងារដោយ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន យកមកប្រគល់ជូនដល់ដៃក្រុមគ្រួសារសព ដើម្បីទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
អំណោយដែលប្រគល់ជូនរួមមាន ក្រុមគ្រួសារដែលរងគ្រោះបាត់បង់ជីវិតឳពុកនិងកូន២នាក់ ទទួលបានថវិកា៣លានរៀល អង្ករ១០០គីឡូក្រាម ត្រីខកំប៉ុង៥ដុំធំ មីចំនួន៥កេះ និងទឹកក្រូច ៣កេះ។ចំណែកក្រុមគ្រួសារជនរងគ្រោះម្នាក់ទៀត ទទួលបាន ថវិកា ២លានរៀល អង្ករ១០០គីឡូក្រាម ត្រីខកំប៉ុង៥ដុំធំ មីចំនួន៥កេះ និងទឹកក្រូច ៣កេះ។
លុះដល់ព្រលប់ថ្ងៃទី១៨ដដែល ឯ/ឧសៀង ទៀង ជំនួយការសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងក្រុមការងារបាននាំនូវអំណោយជាថវិកាជូនគ្រួសារសពទៀតគឺក្នុង១នាក់ ចំនួន៣លានរៀល។ឯ/ឧសេង ទៀង ក៏ពាំនាំនូវការចូលរួមសោកស្តាយ រំលែកទុក្ខនិងសមានចិត្តឈឺឆ្អាលចំពោះគ្រួសារនៃសពដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។photo_2016-10-19_13-25-36
សូមរំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទ១៦ ខែតុលា ឆ្នាំ២០១៦ កម្មករ៤នាក់សុទ្ធតែជាសាច់ញាតិនិងគ្នា ស្លាប់៣នាក់និង ម្នាក់ទៀតរត់គេចពីគ្រោះថ្នាក់ ក្នុងនោះជនរងគ្រោះ២នាក់ជាឳពុកនិងកូនបង្កើត និងម្នាក់ទៀតជាបងប្អូនជីដូនមួយ បានរងការស្លាប់ និងអេស្កា២គ្រឿងរងការខូចខាតទាំងស្រុង ដោយការរលំបាក់ធ្លាក់ផ្ទាំងនិងដុំថ្មភ្នំធំខាងត្បូងនៃការដ្ឋានក្រុមហ៊ុនផលិតថ្មភ្នំធំIII របស់លោកលឹម សេង ភូមិភ្នំធំត្បូងឃុំអូរប្រាសាទស្រុកមង្គលបូរី។ការខូចខាតគឺស្លាប់មនុស្ស៣នាក់ ខូចខ្ទេចទាំងស្រុងអេស្កាវ៉ាទ័រ២គ្រឿងតម្លៃជិត៣០មឺុនដុល្លាសរអា ,ប៊ិះខូចខាតម៉ាសុីនខួង១គ្រឿងតម្លៃជិត១០មឺុនដុល្លា។
បន្ទាប់ពីឧបទ្ទហេតុនោះ ក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី១៧តុលាឆ្នាំ២០១៦ បានផ្អាកការដ្ឋានមួយរយ:ជាបណ្តោះអាសន្ននូវអាជិីវកម្មក្រុមហ៊ុនផលិតថ្មភ្នំធំត្បូងIII នេះ ដើម្បីពិនិត្យនិងជួយកែលម្អលើការងារមួយចំនួន។ជាបន្តបន្ទាប់ មន្ត្រីក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែនិងថាមពល,ក្រសួងបរិស្ថាន, ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA )ប្រចាំកម្ពុជាជាដើម បានចុះពិនិត្យ ស្រាវជ្រាវ ប្រឹក្សាយោបល់ការងារបច្ចេកទេស បទដ្ឋាន ជំនាញលើការដាក់រំសេវបំផ្ទុះថ្ម,ការកាយ គាស់ថ្ម,ការកំណត់ទីតាំង,ហានីយភ័យនានា,ការកិននុងដឹកជញ្ជូន,ស្តង់ការលក្ខ័ខ័ន្ធការងារ…ហើយអាចជួយកែលម្អ លើកកម្ពស់កម្រិតបច្ចេកទេស ស្តង់ដារដល់ការដ្ឋានជាដើម៕

photo_2016-10-19_13-25-40 photo_2016-10-19_13-25-47