បង្រៀនការបញ្ជូនពត៏មានតាមប្រពន្ធ័បច្ចេកវិទ្យាទំនើបដល់អាវុធហត្ថខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ៖ ដើម្បីធានាបានរាល់របាយការណ៏ និងរូបភាពគ្រប់រូបការងារប្រិត្តិការរបស់កងកម្លាំងកងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺ វគ្គបំប៉ននៃនាយទាហាន នាយទាហានរង បានបញ្ចូលកម្មវិធីដល់សិក្ខាកាមជាកងកម្លាំងនៅមុខវិជ្ជា ការបញ្ជូនពត៏មានតាមប្រពន្ធ័ពត៏មានimg_6609បច្ចេកវិជ្ជាថ្មី និងទំនើបមាន៖ gmail ,yahoo ,telegram ,whatapp និងzelo ដើម្បីងាយស្រួលដល់ដំណើរការនៃការរាយការណ៏គ្រប់សភាពការណ៏ដែលកំពង់កើតមានក្នុងមូលដ្ឋានរបស់អង្គភាពនិមួយៗ ។នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ លោកនាយចំណង់ ម៉ុន សំអាត ជាគ្រូឧទ្ទេសរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងដោយបង្ហាញថា ការប្រើប្រាស់នៅប្រពន្ធ័បញ្ជូនពត៏មានទំនើបគឺជាមនុស្សទាន់សម័យ និងធ្វើការងារបានទាន់ពេលវេលា ដែលយើងជាកងកម្លាំងម្នាក់ៗត្រូវតែចេះ និងតែដឹងអំពីផលប្រយោជន៏នេះ ។ ហើយគ្រប់រូបភាពនិងរបាយការណ៏ដែលយើង ចុះបង្កា បង្ក្រាប និងសង្រ្គោះតែងតែត្រូវរាយការណ៏គ្រប់សភាពការណ៏ដែលកើតមានក្នុងមូលដ្ឋាន ។ លោកម៉ុន សំអាត បានលើកឡើងទៀតថា ការចេះប្រើប្រាស់គ្រប់កម្មវិធីបញ្ជូនពត៏មាននិងរបាយការណ៏នានា បានបញ្ជាក់ថាយើងជាកងកម្លាំងមានភាពស៊ីវីល័យក្នុងប្រពន្ធ័អេឡិចត្រូនិចទំនើប ស្របតាមការចាំបាច់របស់អង្គភាព ហើយការបញ្ជូនពត៏មានបានលឿនមានន័យថា ថ្នាក់ដឹកនាំរបស់អង្គភាពងាយដាក់ចេញនៅវិធានការ បង្កា បង្ក្រាប និងសង្គ្រោះ ចំគោលដៅដោយប្រាកដ ។លោកគ្រូឧទ្ទេសបញ្ជាក់ចុងក្រោយទៀតថា ការបង្រៀននិងលើកយកមកបង្ហាញពេលនេះគឺជាការចែករំលែកពីអ្នកចេះច្រើន ឲ្យមកបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចមកបង្រៀនអ្នកមិនចេះសោះ ដើម្បីឲ្យការងាររបស់អង្គភាពមានការរីកចម្រើនផងដែរ ។img_6651
សូមបញ្ជាក់ថា ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកំលាំងកាយ ស្មារតី វិជ្ជាជីវៈ គុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននិងបំប៉ននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង ចំពោះ វគ្គនេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថផងនោៈដែរ ៕

img_6645 img_6685