អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាលអាជីវករលក់ដូរផ្សារឡាក់ អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងការគ្រប់គ្រងកាកសំណល់

0

សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាចុះបណ្តុះបណ្តាលដល់អាជីវករផ្សារឡាក់ (ស្រះស្រង់ខាងជើង) អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាimg_20161019_154927ស្ទិក និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវតាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ។
កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការពីគ្រូជំនាញផ្នែកបណ្តុះបណ្តាលការគ្រប់គ្រងថង់ផ្លាស្ទិក និងជាអ្នកស្ម័គ្រចិត្តនៃអង្គការ Naga Earth។ គោលបំណងចម្បងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ជំរុញឲ្យអាជីវករលក់ដូរក្នុងផ្សារយកចិត្តលើការគ្រប់គ្រងថង់ផ្លាស្ទិក និងអនាម័យ។
អ្នកគ្រូ រ៉ន សារួម គ្រូបណ្តុះបណ្តាលស្ម័គ្រចិត្តនៃអង្គការ Naga Earth បញ្ជាក់ថា មេរៀនដែលបានបង្ហាញជូនដល់អាជីវករក្នុងផ្សារនាពេលនេះគឺ ពន្យល់អំពីផលអវិជ្ជមាននៃការប្រើប្រាស់ថង់ផ្លាស្ទិក។ អ្នកគ្រូបានពន្យល់ថា ផ្លាស្ទិក ជាឃាតករលាក់មុខដែលធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ បរិស្ថាន ដូចជាធ្វើឱ្យទឹកពុលធ្វើឱ្យដីបាត់បង់នូវជីវជាតិ និងប៉ះពាល់ដល់ការដាំដុះដំណាំកសិកម្ម បន្លែ ផ្លែឈើ ជាពិសេសជាងនេះទៀតនោះ វាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស។img_20161019_154923

អ្នកគ្រូ សារួម បានបន្ថែមថា ដើម្បីឱ្យបរិស្ថានផ្សារស្អាតទាល់តែអាជីវករម្នាក់ៗ ចេះគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយការបោសសម្អាត ចេះទុកដាក់ និងបែងចែកកាកសំណល់សម្រាប់ទៅតាមប្រភេទ ស្ងួត សើម ថង់ និងកាកសំណល់ដទៃៗ ដោយឡែកពីគ្នា ដាក់ចូលក្នុងធុងសម្រាបសម្រាប់យកទៅចោល ឬក៏ដាក់តាមឡានដឹកសំរាម។

អ្នកស្រី ហ៊ុន ផល្លី ជាអាជីវករលក់ដូរផ្សារ បានលើកថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឲ្យអ្នកស្រី និងអាជីវករលក់ដូរក្នុងផ្សារបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ផ្លាស្ទិក។ អ្នកស្រី និងអាជីវករលក់ដូរក្នុងផ្សារបានប្តេជ្ញា ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ឱ្យមានកម្រិតទាបតាមដែលអាចធ្វើបាន និងប្តូរមកប្រើប្រាស់ស្លឹកចេក ស្លឹកឈូក ឬក៏ជាលយួរដែលធ្វើពីរពាក់ជាដើម។

អ្នកស្រី សូមថ្លែងអំណគុណដល់អាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់ ដោយការបញ្ជូនក្រុមការងារមកបណ្តុះបណ្តាលដល់ពួកយើងដែលជាអាជីវករលក់ដូរនេះ ឱ្យបានយល់ដឹងអំពីអនាម័យ ការគ្រប់គ្រងកាកសំណល់និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក៕

img_20161019_154930