កងរាជអាវុធហត្ថ ឃាត់រថយន្តខេមរភូមិន្ទប៉ះរថយន្តស្លាកលេខក្លែងក្លាយរបស់ការសែតកោះសុវណ្ណភូមិ

0

កំពង់ធំៈ ដើម្បីពង្រឹងសុវត្តិភាពសន្តិសុខ កងកម្លាំងប្រដាប់អាវុធ សហការ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ចំនុចភូមិតាប្រុក ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពងធំ ព្រំប្រទល់ខេត្តកំពង់ចាម ទើបឈាន ដល់ការឃាត់រថយន្តមួយគ្រឿង ដែលមានការសង្ស័យមិនប្រកតី ដែលមានពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ ជារបស់អ្នកកាសែត កាលពីម៉ោង១១កន្លះយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦។
តាមការអោយដឹងពីសមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៏ចាប់បានឲ្យដឹងថា ក្រោយពីឃាត់រថយន្តដើម្បីសុំការអនុញ្ញាតិ ឆែកឆេររកអាវុធ ជាតិផ្ទុះ ស្រាប់តែបុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ហ៊ាន ហាន បានសុំខ្ចីពិលសមត្ថកិច្ចឈួលផ្លូវទៅបទជើងតូច ហើយក៏រត់បាត់ស្រមោលតែម្តង ចំណែកម្នាក់ទៀតឈ្មោះឈាវថាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាមត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តកំពង់ធំពីបទក្លែងស្លាកលេខរថយន្ត (ខេមរៈភូមិន្ន)និងឯកសណ្ឋានយោធា។
មន្រ្តីកងរាជអាវុធហត្ថបានបញ្ជាក់ឲ្យដឹងថា រថយន្តរបស់អ្នកកាសែត ២នាក់នេះពាក់ស្លាកលេខ(ខេមរៈភូមិន្នៈ)ក្លែងក្លាយ រថយន្ត១គ្រឿងម៉ាកប៉ាស៊ីរូ ពាក់ស្លាកលេខ ០១២.១៨.៧៩.ដោយឆែករកឃើញខោអាវ ប៉ារ៉ា ២កំផ្លេ និងប័ណ្ណការសែត ឈ្មោះកោះសុវណ្ណភូមិ១ សន្លឹកនិងលិខិត បេសកម្ម១សន្លឹក ក្រោយមកបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ តាមការបញ្ជារបស់លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ខែតុលានេះ និងម្នាក់ទៀតកំពុងតែកោះហៅឲ្យចូលខ្លួមមកដោះស្រាយ។
ដោយ ប៊ុន រដ្ឋា

photo_2016-10-19_16-54-48 photo_2016-10-19_16-54-46 photo_2016-10-19_16-54-43 photo_2016-10-19_16-54-40 photo_2016-10-19_16-54-37