ខេត្តព្រះសីហនុ៖តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានទីតាំងនៅឃុំបិតត្រាំង ស្រុកព្រៃនប់
ខេត្តព្រះសីហនុ។
តំបន់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោសែនជានាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ដីទំហំ ១១១៣ ហិចតា ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្រោមផែនការវិនិយោគដោយប្រទេសចិន។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះផងដែរគឺជាទីតាំងមួយប្រកបដោយសក្តានុពលសេដ្ឋកិច្ចជាទីបំផុត។ព្រោះទីនេះមានប្រពន្ធ័គមនាគមន៏ល្អមានផ្លវថ្នល់ល្អ មានកំពង់ផែអន្តរជាតិ មានអាកាសយន្តដ្ឋានអន្តរាជាតិ មានប្រភពទឹកនិងបរិស្ថានល្អប្រសើរ។
គួរបញ្ជាក់ថាតំបន់នេះពីដើមគឺជាទីកន្លែងគ្មានមនុស្សរស់នៅនិងជាកន្លែងដែលត្រូវបានគេចាក់ចោលនូវកាកសំណល់ផ្សេងៗផងដែរ។
ប៉ុន្តែចាប់ពីឆ្នាំ២០០៨មកបន្ទាប់ពីទីនេះត្រូវបានបង្កើតទៅជាតំបន់សេដ្ឋកិច្ចពិសេសមកវត្តមាននៃអាគាររោងចក្រយ៉ាងច្រើនឆ្អេកឆ្កះក៏បានលេចឡើងជាបន្តបន្ទាប់។
លោក លី រដ្ឋា ប្រធានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះបានអោយដឹងថា៖បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះមានរោងចក្រចំនួន១០៣ មានកម្មករប្រមាណជា១៦,០០០ នាក់ ស្មើនឹង៤០%នៃគំរោង ទាំងមូល ដែលបាននឹងកំពុងបើកដំណើការរកស៊ីនៅទីនេះ។
លោក លី រដ្ឋា បន្តថា ក្រុមហ៊ុនទាំងនោះមកពីប្រទេសអាមេរិច ,អ៊ីតាលី,បារាំង,ជប៉ុន,វៀតណាម ,កម្ពុជាខ្លះ,និងជាពិសេសក្រុមហ៊ុនមកពីប្រទេសចិនតែម្តង។
លោក លី រដ្ឋា បន្ថែមថាតំបន់សេដ្ឋកិច្ច ក៏សូមស្វាគមន៏ចំពោះក្រុមហ៊ុនទាំងឡាយដែល
មានបំនងមករកស៊ីនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ។
លោក លី រដ្ឋា បានអោយដឹងទៀតថា តាមគំរោងតំបន់សេដ្ឋកិច្ចពិសេសនេះអាចបង្កើតរោងចក្របានរហូតដល់៣០០ រោងចក្រនិងអាចផ្តល់ការងារបានចំនួនប្រហែលជា២០,០០០០ នាក់(២០ ម៉ឺននាក់)។
តំបន់សេដ្ឋកិច្ចពិសេសក៏ត្រូវការផងដែរនូវកម្មករជំនាញនិងអ្នកដែលមានចំណេះមានជំនាញសំរាប់ធ្វើការងារនៅទីនេះ។
អានាគត់តំបន់សេដ្ឋកិច្ចពីសេសខេត្តព្រះសីហនុនឹងមានបង្កើតជាសាលារៀន មន្ទីរពេទ្យ និងផ្សារទំនើបផងដែរ។
លោកនាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ច បានអោយដឹងផងដែរថា៖ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសនេះ
មានគំរោងនឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុអោយមានការអភិវឌ្ឍខ្លាំងដូចជាទីក្រុងស៊ិនជិន
នៅប្រទេសចិន នាពេលអានាគត។
សព្វថ្ងៃនេះតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជួបការលំបាកខ្លះខាងបញ្ហាតំលៃអគ្គីសនីមានតំលៃខ្ពស់។
លោកនាយកតំបន់សេដ្ឋកិច្ចពិសស សំណូមពរដល់រាជារដ្ឋាភិបាលកម្ពុជាមេត្តា
ជួលសំរួលថ្លៃថាមពលអគ្គីសនីអោយមានការចុះថ្លៃបន្តិច៕