ខេត្តស្វាយរៀង៖ផ្លូវលំជាច្រើនខ្សែនៅស្រុកកំពង់រោទ៌និងស្រុកចន្ទ្រារងការខូចខាតយ៉ាងតំណំប្រជាពលរដ្ឋដង្ហៅសុំអោយសម្តេចតេជោហ៊ុនសែនជួយជុសជុលនិងស្ថាបនាឡើងវិញខណះដែលអាជ្ញាធរខេត្តមិនអើពើអំពីបញ្ហាផ្លូវនេះ។ប្រជាពលរដ្ឋនិងកម្មករកម្មការនីរោងចក្ររងទុក្ខលំបាកជាច្រើនឆ្នាំមកហើយមានអ្នកខ្លះរុញឡានរុញម៉ូតូដោយសារជាប់ភក់ល្បាប់យ៉ាងលំបាកវេទនា។ប្រភពខាងលើបានបន្តទៀតថាផ្លូវលំដែលខូចនេះអាជ្ញាធរសន្យាថានិងធ្វើឆ្នាំនេះឆ្នាំនោះពលរដ្ឋរងចាំរហូតហើយផ្លូវលំខ្លះធ្វើគ្មានស្តង់ដាសង្ស័យប្រព្រឹត្តិអំពើពុករលួយបានតែមួយឆ្នាំរឺពីឆ្នាំត្រូវភ្លៀងក៏រលាយអស់។ពលរដ្ឋបានអោយដឹងទៀតថាមានតែសម្តេចតេជោហ៊ុនសែនទេអាចជួយដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋបានបើសង្ឃឹមអាជ្ញាខេត្តវិញដូចកាប់បំពង់រងចាំទឹកភ្លៀងទោះពលរដ្ឋខំស្រែកហៅអោយជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានព្រមទាំង តាមរយះប្រពន្ធ័ផ្សព្វផ្សាយនិងសង្គមហ្វេសបុកយ៉ាងណាក៏ដោយក៏មិនមានផលរមាស់នោះដែរ។លោកធំមួយចំនួនក្នុងខេត្តបើចុះទៅធ្វើកម្មវិធីអ្វីនៅតាមស្រុកផ្លូវណាលំបាកសុខចិត្តជិះរថយន្តស៊េរីទំនើបៗវាងផ្លូវនោះទោះគោលដៅទៅតាមផ្លូវលំបាកនេះក៏ដោយហើយការធ្វើវេទិការសាធារណះជាមួយប្រជាពលរដ្ឋវិញមួយចំនួនតូចដោះស្រាយបានតែមួយចំនួនធំបានត្រឹមនិងយកពិភាក្សាបន្តទៀត។ពលរដ្ឋនិងទទឹងសុំអោយសម្តេចតេជោហ៊ុនសែនដែលជិតមកខេត្តស្វាយរៀងនោះសូមជួយអភិវឌ្ឍន៍ផ្លូវលំឡើងវិញក្នុងទឹកដីស្រុកកំពង់រោទ៌និងស្រុកចន្ទ្រានិងតាមបណ្តាស្រុកក្រុងមួយចំនួននៅខេត្តស្វាយរៀងអោយពលរដ្ឋធ្វើដំណើបានស្រួលផង។