តាកែវ ÷ កាលពីវេលាម៉ោង១៩និង០០នាទី នៅថ្ងៃទី១៨ ខែតុលា
ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តតាកែវបានចុះឆ្មក់បង្ក្រាបករណីលេងល្បែងសុីសងខុសច្បាប់នៅចំនុចក្នុងតូបខាងកើតផ្ទះសំណាក់សម្ភស្ស ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងកិច្ចប្រតិបត្តការចុះបង្ក្រាបល្បែងស៊ីសងនោះ ជាលទ្ធផលគឺធ្វេីការ ឃាត់ខ្លួន ជនសង្ស័យបាន០៥នាក់ រួមនិងវត្ថុតាងជាស្តែងមាន ៖១ ឈ្មោះ ស្រី សុខហៀង ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរ ធ្វើស្រែ ។២ ឈ្មោះ បុឹង សាម៉េត ភេទប្រុសអាយុ៤៨ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។៣ ឈ្មោះ អ៊ុន ហ៊ុច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ។
៤ ឈ្មោះ ជួន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ ។៥ ឈ្មោះ អ៊ុន សុខុម ភេទ ប្រុសអាយុ ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិចោមពលឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកវត្ថុតាងដែលដកហូតរួមមាន ៖- ប្រាក់ដុល្លា ១០០ ដុល្លា- ប្រាក់រៀល ៣០០,០០០រៀល- ម៉ូតូចំនួន០៥គ្រឿងម៉ាកសេ ១២៥ចំនួន៣គ្រឿង និងម៉ាកគុបជ្រុង ២គ្រឿង- មេអាប៉ោងចំនួន១គ្រាប់
– ទូរស័ព្ទដៃ០៧គ្រឿងបច្ចុប្បន្នជនសង្ស័យដែលញៀនល្បែងស៊ីសងទាំង០៥នាក់នោះត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី។ជុំវិញការចុះបង្ក្រាប់ល្បែងស៊ីសងខាងលេីនេះ ប្រជាពលរដ្ឋដែលនៅជិតកន្លែងកេីតហេតុខាងលេី ពិសេសអ្នកក្រុងដូនកែវមួយចចំនួនធំមានការសាទរយ៉ាងខ្លាំង ថែមទាំងស្នេីឲ្យសមត្ថកិច្ចជំនាញមេត្តាបន្តចុះបង្ក្រាប់ឲ្យបានគ្រប់ទីកន្លែងក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះរាល់ថ្ងៃក្នុងក្រុងដូនកែវល្បែងភ្នាល់គ្រប់ប្រភេទកំពុងរីកដូចផ្សឹតនិងហាក់គ្មានសមត្ថកិច្ចណាអេីពេីនោះទេ៕