សមត្ថកិច្ចជំនាញសហការជាមួយមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅផ្សាជាប់ព្រំដែន

0

បន្ទាយមានជ័យ៖ កម្លាំងចម្រុះដឹកនាំដោយមន្ត្រីខាកាំងត្រូលខេត្តបន្ទាយជ័យ លោកហុក សុចិត្រា ប៉ូលិសប្រឆំាងបទល្មើសសេដ្ឋកិច្ចក្រសួង លោកដុំ វណ្ឌី អនិប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅផ្សារ២កន្លែងជាប់ព្រំដែនកម្ពុជាថៃ (ផ្សារប៉ោយប៉ែត និងផ្សារត្រី សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៦ នេះ ។លោកហុង លៀងអនុសាខាកាំកុងត្រូលទី១បានអោយដឹងថា ដោយបានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងតូលខេត្តបន្ទាយមានជ័យ អោយមានការចុះត្រួតពិនិត្យទីតំាងចំនួន២ផ្សារ ក្នុងក្រុងប៉ោយប៉ែត ដោយរុកសារធាតុរកឃើញផល្លិតផលជាច្រើនដែលប៉ះពាល់សុខភាពហើយដែលច្បាប់ហាមឃាត់។
ការចុះពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញ នេះរកឃើញទំនិញខូចគុណភាពជាច្រើនប្រភេទដូចជា គ្រឿងភេសជ្ជ:ហួសកាលកំណត់បរិច្ឆេទប្រើប្រាស់ កំទេចមីដែលវិចខ្ចប់មិនត្រឹមត្រូវ ទឹកម្ទេស ទឹកប៉េងប៉ោះ នំផល្លិតក្ន្ងងស្រុកគ្មានស្លាកសញ្ញា បន្លែ ត្រីសាច់និងទំនិញខូច ជាច្រើនប្រភេទទៀត។លោក ហុង លៀង បានអប់រំអាជីវករលក់ដូរក្នុងផ្សារដែលបានចុះអោយពួកគាត់បានយល់ដឹង ពីការលក់ដូរទំនិញ ខូចគុណភាព ដែលធ្វើអោយប៉ះពាល់សុខភាពពលរដ្ឋ និងអាចកើតជម្ងឺជាច្រើនប្រភេទទៀត៕ដោយ:ឃិន គន្ធាphoto_2016-11-19_13-58-36 photo_2016-11-19_13-58-38 photo_2016-11-19_13-58-41 photo_2016-11-19_13-58-43 photo_2016-11-19_13-58-51 photo_2016-11-19_13-58-47