ខេត្តព្រះសីហនុ=ដោយសារតែមិនអាចស៊ូទ្រាំបានទៅនិងសកម្មភាពការប្រើអំពើហឹង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះក៌ដូចជាការប្រើសំដីបែបគំរាមប្រមាថកាតទានដល់អាយុជីវិតរបស់មនុស្សមួយក្រុមស្លៀកពាក់អង្គរក្សមានគ្នឺគ្នាប្រមាណ៤នាក់ដែលមានអាវុធជាប់ខ្លួនផងនោះមកលើប្រជាពលរដ្ឋជាអ្នកសុីឈ្នូលចាំដីឲ្យគេមានទំហ៊ំចំនួនប្រមាណ៨ហិកតាកាលពីរសៀលថ្ងៃទី១៥តុលាស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសបឹតត្រាំងក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកន្លងមកនោះនៅព្រឹកថ្ងៃទី១៧តុលាឆ្នាំ២០១៦គ្រួសារប្រជាពលរដ្ឋដែររងគ្រោះបានមកធ្វើពាក្យដាក់ពាក្យបណ្តឹងមួយច្បាប់ដាក់ចូលនៅប៉ុស្តិ៍រដ្ឋបាលឃុំបឹតត្រាំង ស្រុកព្រៃនប់ ដោយប្តឹងចោទប្រកាន់ឈ្មោះបិុច គឹមឃុន ថាបាននាំបក្ខពួកមកសម្លុតគម្រាមកំហែងនិងវាយបផ្លឹចបផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ផង។
យោងតាមពាក្យបណ្តឹង ដែលមានឈ្មោះ អ៊ួង សន មានទីលំនៅទីក្រុងភ្នំពេញ ជាដើមបណ្តឹងបានបានឲ្យដឹងថា លោកបានប្តឹងចោទប្រកាន់មនុស្សចំនួន ៤នាក់ ដែលដឹកនាំដោយ ឈ្មោះ បិុច គឹមឃុន រស់នៅភ្នំពេញនិងបក្ខពួក៣នាក់ទៀត ប្រដាប់ដោយ អាវុធខ្លីគ្រប់ដៃ បានចូលទៅក្នុងដីរបស់គាត់ដោយគ្មានការអនុញ្ញាតហើយធ្វើសកម្មភាព សំឡុតគម្រាមកំហែង រុះរើ ផ្ទះសម្បែង។លោក អ៊ួង សន បាននិយាយប្រាប់អ្នកសារព័ត៌មានថាដីដែលពួកគាត់ចាំនេះម្ចាស់ដីរស់នៅភ្នំពេញ ដីនេះម្ចាស់ដីបានទិញជាច្រើនឆ្នាំមកហើយដោយមានឯកសារបញ្ជាក់ត្រឹមត្រូវតាមច្បាប់ ។
ដោយឡែកជនរងគ្រោះជាអ្នកចាំដីម្នាក់ទៀតឈ្មោះហឿង បាននិយាយថា ក្នុងខណៈពេលឈ្មោះ បុិច គឹមឃុន ដឹកនាំបក្ខពួកចុះទៅវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនៅចំនុចកើតហេតុនោះឈ្មោះបុិច គឹមឃុន បាននិយាយថាគំរាមថា គាត់ជាអង្គរក្សសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ហើយរូបគាត់ជាមនុស្សមានអំណាចម្នាក់បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី មកគឺរូបគាត់ហើយ។ប៉ុន្តែបើទោះបីជាបុគ្គលឈ្មោះ បុិច គឹមឃុន និយាយអួតអាងថាគាត់ជាអង្គរក្សរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដាក់ជនរងគ្រោះជាអ្នកចាំដីក៌ដោយចុះក៌ប្រជាពលរដ្ឋរស់នៅតំបន់នោះនិយាយថាឈ្មោះ បុិច គឹមឃុននេះសង្ស័យជាមនុស្សក្លែងបន្លំហើយបុគ្គលនេះម្នាក់នេះគាត់អាចមិនមែនជាអង្គរក្សរបស់សម្តេចទេ។
ករណីរឿងជំលោះដីធ្លីប្តឹងផ្តល់គ្នានេះដែរលោកអនុសេនីយ៌ទោ កែវ សាវុធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបឹតត្រាំង ស្រុកព្រៃនប់ បានឲ្យដឹងថាពាក្យបណ្តឹងបានប្តឹងដាក់ចូលដល់ប៉ុស្តិ៍លោកហើយ ហើយករណីនេះលោកនិងធ្វើការពិនិត្យមើលនិងចាត់ចែងដោះស្រាយតាមនិតិវិធីច្បាប់តាមក្រោយ ។ពាក់ព័ន្ធនិងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើនេះ លោក បុិច គឹមឃុន ដែលជាភាគីចុងចោទនៅរសៀលថ្ងៃទី១៩តុលានេះកម្ពុជាថ្មីមិនអាចទាក់ទងសូមការធ្វើអត្ថាធិប្បាយបានទេ។ប៉ុន្តែទោះបីជាយ៉ាងនេះក៌ដោយចុះក៌កាលពីថ្ងៃទី១៧តុលាកន្លងមកនេះខណៈលោក បុិច គឹមឃុន រួមនិងបក្ខពួក៣នាក់ផ្សេងទៀតស្លៀកពាក់ជាកងអង្គរក្សចុះទៅកាន់ទីតាំងដីទំនាស់ម្តងទៀតនោះ លោក បុិច គឹមឃុន បានមានប្រសាសន៌ប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថាដីចំណុចនេះគាត់បានកាន់កាប់ជាយូមកហើយ ហើយផ្ទះឈើមួយខ្នងដែលសាងសង់នៅលើដីនេះគាត់ជាអ្នកធ្វើ។ លោក បុិច គឹមឃុនបាននិយាយថាតាមពិតរូបគាត់ទេដែរជាអ្នករងគ្រោះនោះ ។ប៉ុន្តែការលើកឡើងបែបនេះត្រូវបានប្រជាពលរដ្ឋជាដើមបណ្តឹងនិយាយប្រតិកម្មតបថានេះជាការនិយាយកុហករបស់បុគ្គល បុិច គឹមឃុនក្នុងបំណងរំលោភយកដីរបស់ពួកគាត់និងម្ចាស់ដី៕