ក្មេងៗដែលពុលអាហារត្រូវបានតំណាងវិទ្យាស្ថានចុះសួរសុខទុកនិងសុំអភ័យទោស

0

 

តាកែវ៖ ក្មេងសិស្សសាលាបឋមសិក្សាតាតៃឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមានជិតមួយរយនាក់ដែលមានអការៈក្អួតចង្អោនិងរាគរួសដោយសារពុលអាហារកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដែលក្រុមនិស្សិតរបស់ វិទ្យាស្ថានខេម អែត អន្តរជាតិ រៃអង្គាសថវិកាគ្នាទិញសម្ភារៈសិក្សានិងម្ហូបអាហារ យកមកចែកជូនក្នុងន័យចូលរួម សកម្មភាព មនុស្សធម៌ក្នុងសង្គមនោះ ត្រូវបានជាសះស្បេីយនិងបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ហើយនៅព្រឹកថ្ងៃទី២០ខែតុលានេះ។
បេីតាមលោកស្រី សំ សុគន្ធារី នាយការរងវិទ្យាស្ថានខេម អែត អន្តរជាតិបានឲ្យដឹងថា នេះជារឿងអកុសលមួយដែលកើតឡើងមកលើក្រុមនិសិត្សក៏ដូចជាសាលារបស់គាត់ ដែលមានគោលបំណងតែមួយគត់ គឺចង់ចូលរួមសកម្មភាពមនុស្សធម៌ជួយដល់កុមារក្រីក្រដែលកំពុង ខ្វះខាតសម្ភារៈសិក្សាក្នុងឆ្នាំសិក្សាថ្មីនេះតែប៉ណ្ណោះ ។ លោកស្រីបានបន្ថែមទៀតថា ហេតុការណ៍នេះបានធ្វើឲ្យពួកក្មេងៗទាំងអស់គ្នាមានការឈឺចាប់ក៏ដូចជារូបគាត់ផ្ទាល់មានការសោកស្តាយយ៉ាងខ្លាំងដែលកើតរឿងបែបនេះឡើង ក៏ប៉ុន្តែដើម្បីជាការសូមទោស ខាងវិទ្យាស្ថានបានសម្រេចចេញថ្លៃសេវាព្យាបាលទាំងអស់ ដោយផ្តល់ជាថវិការដល់សិស្សដែលពុលបាយឆានោះម្នាក់១៤ម៉ឺនរៀល ហើយមកដល់ពេលព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះឃើញថា កុមារា កុមារីទាំងអស់បានជាសះស្បេីយត្រឡប់ទៅផ្ទះវិញទៅតាមសភាពដើមហើយ ។received_1207534315977436 received_1207534352644099 received_1207534265977441

រីឯលោក ម៉េត ផៃ អភិបាលរងស្រុកត្រាំកក់បានឲ្យដឹងថា ការចុះធ្វើសកម្មភាពមនុស្សធម៌របស់វិទ្យាស្ថានខេម អែត អន្តរជាតិនេះ បានធ្វើជាច្រើន កន្លែងមកហើយ ក៏ប៉ុន្តែលើកនេះ បានធ្វើឲ្យកើតមានរឿងដែលមិនគួរកើតមានទៅលើសិស្សសាលាបឋមសិក្សាជាច្រេីននាក់ ពុលបាយឆា ដែលក្រុមនិសិត្សបានទិញយកមកចែកជូនដល់ប្អូនៗ នៅក្នុងកម្មវិធីមនុស្សធ៌មចែកសម្ភារៈសិក្សាដល់កុមារក្រីក្រក្នុងមូលដ្ឋានរបស់លោកសោះ ហេីយគាត់សង្ឃឹមថារាល់សកម្មភាពមនុស្សធម៌លេីកក្រោយ ម្ចាស់ជំនួយត្រូវមានការប្រុងប្រយត្នខ្ពស់កុំឲ្យកេីតមានករណីដូចលេីកនេះទៀត៕