ឃាត់ខ្លួនជនជាតិចិន២នាក់វៀតណាម២នាក់ជាមួយសារធាតុ សង្ស័យជាម្សៅនិងគ្រាប់ចំនួន០៥មុខ

0

ស្ទឹងត្រែង៖ជនជាតិចិន២នាក់និងជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលសហការជាមួយមន្ត្រីអនុវត្តច្បាប់(BLO)ឃាត់ខ្លួន រួមជាមួយសារធាតុសង្ស័យជាម្សៅនិងគ្រាប់ចំនួន០៥មុខ កាលពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល។
សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលបានឱ្យដឹងថាជនជាតិចិន២នាក់និងជនជាតិវៀតណាម២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១ឈ្មោះវ៉ាង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនជាតិចិន) មានមុខរបរលក់ផ្លែឈើ និងមានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តហឿប៉ី (ប្រទេសចិន)។២ឈ្មោះចាង ហានឈឹង ភេទប្រុស អាយុ២៣ឆ្នាំ(ជនជាតិចិន)មុខរបរលក់ផ្លែឈើនិងមានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តអូឡានឆាវប៉ី(ប្រទេសចិន)។៣ឈ្មោះយឿង កុកយ៉ីង ភេទប្រុស អាយុ៥០ឆ្នាំ(ជនជាតិវៀតណាម)មុខរបរលក់ដូរ ៤ឈ្មោះហ័ន យ៉ាំងទុយភេទប្រុស អាយុ២៧ឆ្នាំមុខរបរលក់ដូរ ជានជាតិវៀតណាម ទាំង២នាក់មានទីលំនៅបច្ចុប្បន្នទីក្រុងហូជីមិញ(ប្រទេសវៀតណាម)។
សមត្ថកិច្ចច្រកទ្វារបានបន្តឱ្យដឹងទៀតថាជនសង្ស័យជនជាតិចិន២នាក់និងជនជាតិវៀតណាម២នាក់ ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ឡាវត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារ អន្តរជាតិត្រពាំងគ្រៀលសហការជាមួយមន្ត្រីអនុវត្តច្បាប់( BLO)ឃាត់ខ្លួនរួមជាមួយសារធាតុសង្ស័យជាម្សៅនិងគ្រាប់ចំនួន០៥មុខ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ត។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ លោកវរសេនីយ៍ឯកសាន់ និមុលស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឱ្យដឹងថាជនសង្ស័យជនជាតិចិន២នាក់វៀតណាម២នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនរបស់សមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំយកសារធាតុសង្ស័យជាម្សៅ និងគ្រាប់ចំនួន០៥មុខទៅពិនិត្យនៅមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើសិនជារកឃើញថាមានសារធាតុគីមី ឬក៏សារធាតុញៀននោះ សមត្ថកិច្ចនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕14804875_1751997325064730_1430682099_n 14793907_1751997348398061_1456888348_n 14741708_1751997715064691_1390868670_n