សៀមរាប៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកាដ្ឋាន ខេត្តសៀមរាបបានធ្វើការ បង្ក្រាបកន្លែងល្បែងស៊ីសង លក់កន្ទុយលេខ (ឆ្នោត)ល្មើសច្បាប់មួយកន្លែងនិងឃាត់ខ្លួន មេឆ្នោតម្នាក់ បញ្ជូនទៅតុលាការ។
ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង បានឲ្យដឹងថា ក្នុងករណីចុះបង្ក្រាប កន្លែងលក់ឆ្នោត ខាងលើនេះ សមត្ថកិច្ច នគរបាលបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឡុង ស៊ីជី ម៉ី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យនៅ ចំពោះមុខសមត្ថកិច្ចនគរបាលបាន ឆ្លើយសារភាព និងទទួលស្គាល់ កំហុសរបស់ខ្លួន ដោយបានលក់ កន្ទុយលេខឫឆ្នោត ដែលច្បាប់ហាមឃាត់មែន។
លោកស្នងការរង បានបន្តថា ជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងធ្វើការ សាកសួរនិងរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទិនទៅនឹងករណីនេះដែរ គេនៅមិនទាន់ដឹងថា លោកស្នងការ នគរបាលខេត្ត និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អាចនឹងមានចំណាត់ការ យ៉ាងចំពោះល្បែងឆ្នោត ដែលកំពុងបើកឲ្យលេង ដូចផ្សារត្រីក្នុងខេត្តទេសចរណ៍មួយនេះ បានដែរឬយ៉ាងណានោះ៕
ខេង ឧត្តម