តាកែវ ÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណមួយស្លាប់អណ្តែកទឹក។
ហេតុការភ្ញាក់ផ្អើលនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុចក្បែរជើងទំនុបត្នោតទេផ្នែកខាងលើ ស្ថិតនៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បើតាមការសន្និដ្ឋានជាជំហ៑ានដំបូងពីសមត្ថកិច្ចស្រុកសំរោងបង្ហាញថា ជនរងគ្រោះគឺបានស្លាប់ដោយសាលង់ទឹក និងមានអាយុប្រហែល៣០ឆ្នាំ។ ចំណែកភិនភាគសាកសពវិញគឺកម្ពស់១,៦០ម៉ែត្រ ពាក់អាវព័ណ៌សស្លាកគណបក្សប្រជាជននិងខោជើងវែងព័ណ៌ខៀវ។ បច្ចុប្បន្នគឹតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២០តុលានេះសាកសពបានរក្សាទុកនៅកន្លែងកើតហេតុដដែលដោយរងចាំសាច់ញាតិដែលបាត់សមាជិកមកទទួលយក៕