កំពង់ឆ្នាំង៖ ខ្យល់ព្យុះកន្ទ្រាក់បានធ្វើអោយផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងបានរងការខូចខាត ដែលហេតុ ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ក្នុងភូមិ អណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៏ តែក្នុងហេតុការណ៏នេះពុំមាននណាបានរងរបួសនោះទេ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាៈ ផ្ទះប្រជាពលរដ្ឋ១ខ្នងបានបាក់រាបដល់ដី ២ខ្នងទៀត បានត្រេតរកកលនឹងដួលនិង១០ខ្នងផ្សេងទៀតបានរងការរបើក ជញ្ជាំង និងដំបូល ដោយសាររភ្លៀង និងខ្យល់ព្យុះកន្ទ្រាក់ ។
ផ្ទះដែលរងការខូចខាតបាក់រាបដល់ដីមានម្ចាស់ផ្ទះឈ្មោះ ជួន សុង អាយុ៤៥ឆ្នាំ មានប្រពន្ឋឈ្មោះ បិន ហេង អាយុ៤២ឆ្នាំ គ្រួសានេះមានកូន៥នាក់ ជាគ្រួសារក្រីក្រហើយផ្ទះដែលរលំ នេះមានទំហំ៥គុណនិង៧ម៉ែត្រ ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹក និងក្រាលរនាបឬស្សីពីពុង ។ ប្រភពដដែល បានបន្តថាៈ ប៉ុស្តិនគរបាល អញ្ចាញរូង ក៏បានរងការខូចខាត របើកដំបូល និងធ្វើអោយឯកសារមួយ ចំនួនត្រូវខូចខាតដោយទទឹកភ្លៀងផងដែរ ។
បុរសជាម្ចាស់ផ្ទះឈ្មោះ ជួន សុង បាននិយាយបញ្ជាក់ថាៈ ផ្ទះគាត់បានរលំបាក់រាបដល់ដីបែប នេះ មានចំនួន២លើកហើយ គិតទាំងលើកនេះផង ឆ្នាំមុនបានបាក់រាបដល់ដីដូវគ្នានេះដែរ ដោយមាន សសរកប់ក្នុងដី លើកនេះគាត់បន្តើតជើងសសរកំពស់១,៥០ម៉ែត្រ ត្រូវខ្យល់បោកដួល សំណាងដែរ ក្រុមគ្រួសារគាត់ពេលកើតហេតុនៅក្នុងផ្ទះទាំងអស់ពុំមាននរណារងរបួសឡើយ ប៉ុន្តែម្នាក់ៗបានភ័យ ញាក់សាច់ព្រលឹងចុងសក់គ្រប់ៗគ្នា។
លោក ប្រាក់ សោភណ្ឌ័ នាយកសាខាកាកបាទក្រហមខេត្ត បាននិយាយអោយដឹងថាៈ ទូរលេខ ការខូចខាតខាងលើនេះគឺត្រឹមត្រូវហើយ ហើយសាខាកាកបាទក្រហមខេត្តនឹងយកអំណោយមនុស្ស ធម៏របស់សាខាទៅចែកជូនគ្រសាររងគ្រោះនៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះ៕