អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាពង្រីកផ្លូវនិងការដាក់លូរំដោះ ទឹកភ្លៀវក្នុង ខេត្តព្រះវិហារ

0

ព្រះវិហារ៖ ដោយបានគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពិសេសហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ទូទាំងខេត្តព្រះវិហារនៅ ព្រឹកថ្ងៃពុធទី១៩/តុលា/២០១៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តឯកphoto_2016-10-21_12-48-00ឧត្តមមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងព្រះវិហារ និង លោក សំ លាងទ្រី ប្រធាន មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យការដ្ឋានស្ថាបនាពង្រីកផ្លូវនិងការងារដាក់លូរំដោះទឹកភ្លៀងជូនប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ដែលអនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ស្ថិតក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បាន ស្នើឲ្យក្រុមការងារស្ថាបនាពង្រីកផ្លូវនេះ ពន្លឿនរាល់ការងារជួសជុល និងយកចិត្តទុកដាក់អំពីគុណភាពនៃការជួសជុលដោយយោងទៅតាម បទដ្ឋានបច្ចេកទេសគ្មានការកេងចំណេញឬកាត់បន្ថយកម្រិតស្តង់ដារឡើយ។
ក្នុងនោះឯកឧត្តម ក៏បានសម្ដែង នូវអំណរអរគុណយ៉ាងជ្រាវជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ ដល់ប្រជា ពលរដ្ឋ ខេត្តព្រះវិហារ និងបានផ្ដល់ ថវិកាសម្រាប់ការស្ថាបនាផ្លូវនេះ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន។photo_2016-10-21_12-48-06

សូមបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ខណៈ នេះកំពង់ស្ថាបនាពង្រីកផ្លូវសងខាងដែលមានទទឹងម្ខាងៗ ៤,៥០ម ដោយក្រាលកៅស៊ូ DBST ប្រវែង ២ ១៧០ម និងដាក់លូរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវប្រវែងសរុប ១ ៣៨០ម ក្នុងនោះលូមុខ១០០ ប្រវែង ៩៦០ម និងលូមុខ៨០ ប្រវែង ៤២០ម ស្ថិតក្នុងសង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕

photo_2016-10-21_12-48-17 photo_2016-10-21_12-48-22 photo_2016-10-21_12-48-11 photo_2016-10-21_12-48-03