ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖ បញ្ហារទឹកបង្កើតជាជម្លោះរវាងអ្នកធ្វើស្រែវស្សា និងអ្នកធ្វើស្រែប្រាំឈានដល់លើកគ្នាទៅតវ៉ាអោយមេឃុំដោះស្រាយបន្ទាន់ នាថ្ងៃទី២២តុលាឆ្នាំ២០១៦នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គល់បូរីខេត្តបន្ទាយមានជ័យ។ក្រុមកសិករតវ៉ាប្រមាណជា១៥ គ្រួសារនៅភូមិខាងលើដែលជាអ្នកធ្វើស្រែវស្សាថា: ពួកគាត់ខឹងសម្បារដោយហេតុ មានអ្នកមកផ្សារតាបភ្ជាប់ទ្វាបិតទឹក មិនអោយហូចូលស្រែរបស់ពួកគាត់ នៅខាងលើឆ្ងាយពីដងស្ទឹងរីងខះ ខ្វះទឹកដែលជាហេតុនាំអោយស្រូវងាប់ខូច បើមិនមានការដោះស្រាយបន្ទាន់នោះទេ។
ក្រុមកសិករភាគីម្ខាង អ្នកធ្វើស្រែប្រាំងបានប្រមូលផលម្ដងរួចហើយ គួរតែបណ្ដោយអោយ ទឹកហូតាមប្រឡាយមេ សង្គ្រោះស្រែវស្សាពួកគាត់ត្រឹម៤ទៅ៥ថ្ងៃ ស្រូវនិងអាចរស់ប្រមូលផលបាន។
តំណាងមេភូមិម្នាក់ថា៖ រដូវនេះទឹកត្រូវរក្សារទុក បូមបាចចូលស្រះ ត្រពាំង ព្រោះខ្សត់អត់ទឹកប្រើប្រាស់នៅរដូវប្រាំ ហើយមកដល់ពេលនេះហើយ ស្រះ អណ្ដូងពលរដ្ឋខ្លះនៅមិនទាន់មានទឹកទៅដល់ មិនគួរមានអ្នកមកផ្សារបិទទ្វាទឹកដូចច្នេះទេ។
កសិករធ្វើស្រែប្រាំង នៅក្នុងភូមិខាងលើនេះដែរមិនបានចេញមុខ មកបកស្រាយនោះទេ តែកសិករធ្វើស្រែវស្សាថាមាន អ្នកកាន់កាំបិតខ្វាវ និងប៉ុស្ដិ៍ផ្សារមកសំញែងគំរាម អ្នកម្ចាស់ស្រែដែលត្រូវការទឹក ហើយផ្សារទ្វាទឹកបិត ទើបមានការលើគ្នាតវ៉ាអោយមេឃុំដោះស្រាយតែម្ដង។
លោក សៃ ឡៅ មេឃុំបត់ត្រង់ចុះពិនិត្យជាក់ស្ដែងក្នុងវាលស្រែនិយាយថា: ស្របពេលទឹកស្ទឹងបត់ត្រង់នៅមានគ្រប់គ្រាន់ ស្រូវវស្សារបស់កសិករមិនអាច ខូចស្វិតនោះទេ លោកនិងអោយក្រុមការងារបើកទ្វារនេះឡើងវិញ ដើម្បីបានស្រោចស្រពស្រូវវស្សារបស់រហូតបានទទួលផល៕