ដីគំរបព្រៃឈើនៅខេត្តព្រះសីហនុបាននឹងកំពុងរងការរំលោភយ៉ាងអាណាធិបតេយ្យក្រោមរូបភាពអ្នកមានលុយមានឥទ្ធពលខ្លះឈរលាក់មុខនៅពីក្រោយ

0

ខេត្តព្រះសីហនុ:ដីគំរបព្រៃឈើជាច្រើនកន្លែងនៅខេត្តព្រះសីហនុបាននឹងកំពុងត្រូវបានរងនូវការរំលោភទន្ទ្រានកាប់ឆ្ការដីព្រៃយកដីកាន់កាប់យ៉ាងអាណាធិបតេយ្យ។សកម្មភាពនេះនៅតែមានសភាពផុលផុសខ្លាំងនិងមិនទាន់ថមថយនៅឡើយបើទោះជារដ្ឋបាលខេត្តព្រះសីហនុខិតខំទប់ស្កាត់យ៉ាងណាក្តី។
បច្ចុប្បន្នការទន្ទ្រាននេះកំពុងបានបង្ករទៅជាទំនាស់យ៉ាងស្មុគស្មាញរហូតដល់មានអំពើហឹង្សាទៀតផង។ទីតាំងដីគំរបព្រៃដែលបានរងការរំលោភទាំងនោះមាន៖តំបន់ក្បាលឆាយ,តំបន់ខ្លះនៃស្រុកព្រៃនប់,តំបន់ខ្លះនៃស្រុកកំព់ងសិលា,តំបន់កោះរ៉ុង និងតំបន់ពយម៉ាចូវក្បែរឆ្នេរអូរត្រេះ។

ពាក់ពន្ធ័នឹងដីព្រៃរបស់រដ្ឋនៅតំបន់ក្បាលឆាយនិងតំបន់ពួម៉ាចូវ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បានបញ្ជាក់ថា៖មូលហេតុនៃការចូលកាន់កាប់ដីគំរបព្រៃឈើដែលជាដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ទាំងនោះភាគច្រើនមានការញុះញុងអោយពលរដ្ឋក្រីក្រជាអ្នកចូលទៅកាប់ទន្ទ្រានព្រៃយកដីដោយយកលេសថាក្រីក្រគ្មានដីសំរាប់ធ្វើផ្ទះស្នាក់នៅ។បន្ទាប់មកអ្នកពីក្រោយការញុះញុងនៅពីក្រោយនោះនឹងប្រមូលទិញដីពីអ្នកក្រទាំងនោះរួចរត់ការឯកសារដើម្បីឈានដល់ការកសាងបណ្ណ័កាន់បន្ត។លោក ឌី សុខុម បានបន្តថា៖ជាការកត់សំគាល់អ្នកដែលបាននឹងកំពុងចូលកាន់កាប់

ដីព្រៃដោយខុសច្បាប់ទាំងនោះបច្ចុប្បន្នហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចទេផ្ទុយទៅវិញបែរជាហ៊ានដល់គំរាមសម្ថកិច្ចទៀតនៅពេលចុះបង្ក្រាបម្តងៗ។
ប៉ុន្តែទោះជាយ៉ាងណា លោក ឌី សុខុម បន្ថែមថា៖រយៈកាល១០ខែនៃឆ្នាំ២០១៦នេះកំលាំងជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុបានធ្វើការបង្ក្រាបនិងសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន1២ ករណី, ពីន័យអន្តរការបាន០២ ករណី និងឃាត់ខ្លួនអប់រំណែនាំជាច្រើនករណីផងដែរ។

ទន្ទឹមនោះលោក នាយខណ្ឌ័រដ្ឋបាលព្រៃឈើថាក៏មានបញ្ហាប្រឈមខ្លះដែរ។បញ្ហាប្រឈមនោះគឺទី១ ធនធានថវិកា និងទី២ មធ្យោបាយ។លោក ឌី សុខុម ក៏សំណូមពរដល់អ្នកដែលកំពុងកាន់កាប់នៅពយម៉ាចូវទាំងអស់ដែលកំពុងមានទំនាស់ត្រូវរក្សាភាពស្ងប់ស្ងាត់ និងរក្សាឯកសារដីទុកសិនដើម្បីទុកពេលអោយអាជ្ញាធរខេត្តរកដំណោះស្រាយតាមផ្លូវច្បាប់។ឯឧ យន្ត មីនអភិបាលខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងផងដែរថា៖ជុំវិញសកម្មភាពទន្ទ្រានដីព្រៃយ៉ាងអាណាធិបតេយ្យនៅតំបន់ក្បាលឆាយនិងតំបន់ពយម៉ាចូវនេះនឹងត្រូវដោះស្រាយដោយយកច្បាប់ជាគោល។

ឯឧ អភិបាលខេត្តព្រះសីហនុ ក៏បានសំណូមបរដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានព្រៃយកដីដោយយកសេសថាក្រីក្រគ្មានដីនៅ។ឯឧ បន្តថា បើបងប្អូនពិតជាគ្មានដីនៅមែនសូមដាក់ពាក្យស្នើព្រោះខេត្តមានដីសម្បទានសង្គមកិច្ចសំរាប់ទូកចែកជូនបងប្អូន។ឯឧ យន្ត មីន ក៏បានព្រមានធ្ងន់ៗដល់អ្នកនៅពីក្រោយនៃកាប់រានព្រៃយកដីរដ្ឋទាំងឡាយត្រូវបញ្ឈប់ជាបន្ទាន់មុននឹងរដ្ឋបាលខេត្តចាត់វិធានការក្តៅ៕

fb_img_1474355321349 img_1653 img_1657 img_1699 img_1702 %e1%9e%80%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%86%e1%9e%b6%e1%9e%99