កម្លាំងកងរាជអាវុធហត្ថស្រុកឪរ៉ាល់សហការបង្រ្កាបករណីដឹកឈើខុសច្បាប់

0

កំពង់ស្ពឺ៖ ដោយអនុវត្តតាមសារចរណែនាំលេខ០៥ ស.ច.ណ.ន ស្តីពីវិធានការចាំបាច់នានាក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល និងយោងតាមបទimg_20161022_085755បញ្ជារបស់លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទើប នៅល្ងាចម៉ោង១៨និង៣០ នាទី ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦ ក្រុមការងារចំរុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកឱរ៉ាល់ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការនិងកម្លាំង កងរាជអាវុធហត្ថស្រុក នគរបាលស្រុក និងមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃប្រចាំស្រុកឱរ៉ាល់ បានត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់និងបានឃាត់រថយន្តចំនួន៣គ្រឿង ដែកដឹកបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោៈមានដឹកឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារ បង្អួច ។
បច្ចុប្បន្នរថយន្ត និងឈើយកមករក្សារទុកនៅសាលាស្រុក ដើម្បីចាត់ការបន្ត តែចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ ៕

img_20161022_085804img_20161022_085801