​អ្នក​ឆក់​ត្រី​ប្រឈម​និង​ការផ្តន្ទាទោស​ដាក់គុក​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៤​នេះ​ ​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​បាន​ចាប់​ដាក់គុក​១៤​នាក់​ហើយ​

0

​កំពង់ឆ្នាំង​៖ ទោសទណ្ឌ​របស់​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ក្នុង​ច្បាប់​ស្តីពី​ជលផល​បាន​ចែងថា​៖ អ្នក​ឆក់​ត្រី​និង​ផ្តន្ទាទោស​ដាក់គុក​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​អ្នក​ជាប់គុក​១៤​នាក់​ហើយ​។ នេះ​ជាការ​លើកឡើង របស់លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ នៅ​សាលាឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ក្នុងពេល​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ជលផល ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ ក្នុង​រដូវ​បិត​ការនេសាទ ដែលមាន​ប្រជាពលរដ្ឋ​ជា​ប្រជា​នេសាទ​ក្នុង​ឃុំ​ជិត​១០០​នាក់​ចូលរួម ស្តាប់​និង​មាន​សាកសួរ​ពី​ចម្ងល់​របស់​ពួកគាត់​ផងដែរ​។​ ​ ​

នៅក្នុង​ការ​ផ្សព្វ​ច្បាប់​ជលផល និង​គោលនយោបាយ​ភូមិ​ឃុំ​រឹងមាំ​មាន​សុ​វត្តិភាព​នេះ មានការ​ចូល​ ​រួម​ពី​លោក សួន សុខា​រិទ្ធី អភិបាលរង​ស្រុក លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង មន្ត្រី​អង្គការ​ហ្វិ​ច អាជ្ញាធរ​ភូមិ ឃុំ និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ជាច្រើន​នាក់​ផងដែរ​។​ ​

​លោក ឯក ចំរើន មន្ត្រី​អង្គការ​សម្ព​ន្ធ័​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(​ហ្វិ​ច​) បាន​និយាយថា​៖​អង្គការ​លោក មិន​បំរើ​នយោបាយ​ឡើយ គឺ​សហ​ការជួយ​ថ្នាក់ក្រោម​ជាតិ​ពិសេស​គឺ​លើ​វិស័យ​ជលផល លើ​ការងារ​ដឹកនាំ​អភិបាលកិច្ច​ល្អ​របស់​ភូមិ​ឃុំ កិច្ចការពារ​វិស័យ​ជលផល​គឺជា​ភារកិច្ច​របស់​ប្រេ​ជា​ពលរដ្ឋ​គ្រប់រូប អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់ ព្រោះ​ធនធាន​ជលផល​គឺជា​របស់​យើង​គ្រប់គ្នា​។​ ​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​លើកឡើងថា​៖ ក្នុង​ឃុំ​អំពិល​ទឹក​ ​កាលពី​រដូវ​បិត​នេសាទ​ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​នេសាទ​របាំង​លូ​ស្បៃ​មុង​បាន​ជាង​២០០​ករណី និង​ក្នុង​ដើមឆ្នាំ​២០១៤​នេះ​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​២​នាក់​ត្រូវបាន​ស្លាប់​ដោយ​ជនល្មើស​ឆក់​ត្រី​បាន​បុក​ពន្លិច​កាណូត​ក្នុងពេល​ប្រតិ​ប​ត្ត​ការណ៍​ចាប់​អ្នក​ឆក់​ត្រី​ពេលយប់​។ ព្រោះតែ​ហេតុនេះ​ទើប​ ​មុនពេល​បិត​នេសាទ​ក្នុងឆ្នាំនេះ រដ្ឋបាល​ជលផល បានមក​ផ្សព្វផ្សាយ​ច្បាប់​ជលផល និង​ទោសទណ្ឌ​នៃ​ ​អំពើ​ល្មើស​នេសាទ​អោយ​ប្រជា​នេសាទ​ទាំងអស់​ជ្រួ​ប​ជ្រាប ដើម្បី​កុំអោយ​ប្រឈម​នឹង​ការចាប់ខ្លួន​របស់​សម​ត្ថ​កិច្ច​។ លោក បាន​លើក​បញ្ជាក់​យ៉ាងច្បាស់​ថា​៖​ក្នុង​ច្បាប់​អ្នក​ឆក់​ត្រី​ត្រូវ​ជាប់គុក​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ហើយ​ក្នុងឆ្នាំនេះ​មាន​អ្នក​ជាប់គុក​១៤​នាក់​ហើយ​។

ចំណែក អ្នក​ដាក់​សម្រាស់​មានទោ​ស​៣​ត្រួត ១​ពេល​កាប់​ព្រៃ​លិច​ទឹក​មានទោស​១ ពេល​ដឹក​សម្រាស់​មានទោស​១ និង​ពេល​ហ៊ុំ​សម្រាស់​មានទោស​១​ទៀត ហើយ​ទោស​និ​មួយៗ​ត្រូវដាក់​គុក​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​បើ​បូក​ចូលគ្នា​ត្រូវ​ជាប់គុក​៩​ឆ្នាំ​។ អ្នក​ឈូសឆាយ​ព្រៃ​លិច​ទឹក​មានទោស​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ផាកពិន័យ​ពី​៥​លាន​ទៅ​៥០​លាន​រៀល គ្រឿងចក្រ​ត្រូវ​ដកហូត​ជា​សម្បត្តិរ​ដ្ឋុ​។ អ្នក​ដាក់រ​បាំងសាច់​អួន​និង​លប​លូ​ស្បៃ​មុង ក៏មាន​ទោស​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​ផាកពិន័យ​ប្រាក់​ដូចគ្នា​ដែរ ។​

ការចិញ្ចឹម​ត្រី​ឆ្តោរ ក៏​ច្បាប់​ហាមឃាត់​ដែរ អ្នកជំនាញ​បាន​សិក្សា​ឃើញថា ត្រី​ឆ្តោរ​ទម្ងន់​១​គីឡូ​វា​ត្រូវ​ស៊ី​កូន​ត្រី​អស់​៧,៥០​គីឡូ ហើយ​កូន​ត្រី​ជា​ចំណី​វា​១​គីឡូ​ថ្លៃ​២០០០​រៀល ៧​គីឡូ​ត្រូវ​ចំណាយលុយ​ទិញ​អស់​១៥០០០​រៀល នៅពេល​គេ​យក​ត្រី​ឆ្តោរ​នោះ​ទៅ​លក់​នៅ​ទីផ្សារ​គឺ​បាន​ថ្លៃ​តែ​១​គីឡូ ៨០០០​រៀល​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​រដ្ឋ​មិនអោយ​ចិញ្ចឹម​។

បើ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ពិត​ជាមាន​បទល្មើស​ដាក់​ស្បៃ​មុង​ចាប់​កូន​ត្រី​ជាមិនខាន​ឡើយ​។​ ​ ​ប្រជា​នេសាទ​បាន​សួរថា​៖ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ចាម ព្រុំប្រទល់​ស្រុក​បាធាយ​ជាប់​និង​ឃុំ​អំពិល​ទឹក មាន​បទល្មើស​ច្រើនជាង​ខេត្តកំពង់ឆ្នាំង​ទៀត ម្តេច​មិនឃើញ​មាន​ជំនាញ​ជលផល​គេ​បង្ក្រាប​។​ ​

ទាក់ទង​និង​សំនួរ​នេះ លោក​សោម ភិ​រុណ បាន​ឆ្លើយថា​៖ ឃើញ​គេ​ធ្វើ​ខុស​កុំ​ចង់​ធ្វើ​ដូច​គេ បើ​គេ​ជាប់គុក​ ​តើ​យើង​ចង់​ជាប់គុក​ដូច​គេ​ដែរ​ឬ​។ ករណីនេះ​លោក​និង​ធ្វើ​របាយការណ៍​ជូន ឯ​ឧ​ត្ត​ម​ប្រ​ធាប​រដ្ឋបាល​ជលផល​អោយបាន​ជ្រាប​ដើម្បី​មាន​វិធានការណ៍​។ ក្នុងនោះ​ដែល​លោក ក៏បាន​ផ្សព្វផ្សាយ​អំពី​ការណ៍​អនុញ្ញាតិ​ ​អោយប្រើ​ប្រាស់​ឧបករណ៍​ក្នុង​រដូវ​បិត​នេសាទ និង​រដូវ​បើក​ការនេសាទ​អោយ​ប្រជា​នេសាទ​យើ​យ​បាន​ជ្រាប​ច្បាស់ ដើម្បី​កុំអោយ​ប្រឈម​និង​ការបង្ក្រាប​ពី​សមត្ថកិច្ច​។ ​ ​

លោក សោម ភិ​រុណ បាន​អោយដឹងទៀតថា​៖ នៅក្នុង​សប្តាហ៍​ទី​៤ ខែ​នេះ ក្នុងពេល​ផ្សព្វផ្សាយ​ ​ច្បាប់​ប្រជា​នេសាទ​យើង​មួយចំនួន​បានភ្ញាក់រលឹក ហើយ​បានប្រគល់​អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រី​បាន​ចំនួន​៣៨​គ្រឿ​ ​ង​ជូន​សមត្ថកិច្ច​ដុតបំផ្លាញ​ចោល ជាក់ស្តែង​ក្នុងថ្ងៃនេះ​ក៏មាន​អាំង​វ៉ា​ត់​ទ័​រ​៧​គ្រឿង​ត្រូវ​ប្រជា​នេសាទ​យើង​ប្រគលអោយ​យកមក​ដុតចោល ផងដែរ​។​

​ ​បន្ទាប់មក​ក្នុងឱកាស​នោះដែរ លោក សួន សុ​ខ្ខា​រិទ្ធី អភិ​បាន​រង​ស្រុក​កំបង់​ត្រឡាច ក៏បាន​បក​ស្រា​ ​យ​ពន្យល់​អំពី​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព​ទាំង​៩​ចំណុច ដល់​ប្រជាពលរដ្ឋ អោយ​កាន់​ទេ​យល់ច្បាស់​ដើម្បី​សហការគ្នាជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ និង​ភាព​រស់នៅ​ដ៏​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​យើ​យ​ឪ​ង​ក្នុង​មូលដ្ឋាន​៕??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????