ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងទៅកាន់ គរុសិស្សថា បណ្តុះធនធានមនុស្ស អោយមានគុណភាព ទើអាចជួយពួកគាត់ ជៀសផុត ពីភាពក្រីក្របាន

0

ខេង ឧត្តម

ខេត្តសៀមរាប៖ គរុសិស្ស ជំនាន់ទី ៣៤ វគ្គទី០៣ ចំនួន ១៩៣នាក់ នៃសាលា គរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម សរុបទាំងអស់ ៦៣០នាក់ ! ដែលឧបត្ថម្ភfb_img_1477103932424 ដោយ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ! ដឹកនាំដោយ ឯកឧត្តម មុត ខៀវ ជាតំណាងដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចទាំងពីរ ! បានធ្វើដំណើរ ទស្សនកិច្ច នៅខេត្តសៀមរាប ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦។fb_img_1477103945371

ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ! របស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាង រាស្រ្ត មណ្ឌលសៀមរាប។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើរដល់់ គរុសិស្ស ត្រូវពង្រឹងខ្លួនឲ្យបានរឹងមាំ ដើម្បីបណ្តុះបណ្តាល ធនធាន មនុស្ស ដល់ប្អូនៗជំនាន់ក្រោយ ជៀសផុតពីភាពក្រីក្រ ហើយប្អូនៗនេះហើយ គឺជាទំពាំងស្នង ឫស្សី និងជាអ្នកបន្តវេន ទៅថ្ងៃអនាគត ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តម សៀង ណាំ ក៏បានរំលឹក ពីអតីតកាលដែល ឯកឧត្តមបានឆ្លងកាត់ តាំងពីប្រទេសកម្ពុជា មានការរីកចំរើន ជាងប្រទេសជិតខាង តែដោយមានការ ដណ្តើមអំណាច បានធ្វើអោយ ប្រជាជនក្នុងប្រទេសកម្ពុជា ជួបនៅទុក្ខលំបាក ជាបន្តបន្ទាប់ រហូតដល់ក្លាយ ទៅជាកន្លែង វាលពិឃាតយ៉ារង្គៀល ។ ប្រទេសយើង បានឆ្លងកាត់មកដល់ ថ្ងៃនេះវាលំបាកណាស់ ហេតុនេះហើយ សូមក្មួយៗ ជួយគិតនិងពិចារណា និងការពារ សន្តិភាពអោយបាន មានតែសន្តិភាព ទើបមានសិទ្ធិ មនុស្ស។20161021_182834
ឯកឧត្តម មុត ខៀវ បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក ពីសំណាក់ម្តេចទាំងពីរ ជានិច្ច ជាកាលសម្តេចតែងតែគិតគូរ ដល់ក្មួយៗ និងផ្តល់ឨកាស ដើម្បីស្វែងយល់ពីស្ថានភាព សង្គមជាតិ និងការអភិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសជាតិសព្វថ្ងៃ ដែលផ្តើមចេញពីបាតដៃទទេ ឈានទៅរកភាព ល្បីល្បាញ ពេញពិភពលោក ។
ក្នុងឱកាសនោះក៏មានពិធី ពិសារបាយសាមគ្គី និងទទួលបានថវិកា ឧបត្តម្ភលើកទឹកចិត្ត ក្នុងម្នាក់ៗទទួលបាន ០៥ ម៉ឹនរៀល ពីឯកឧត្តម សៀងណាំ៕

20161021_194233fb_img_1477103958110fb_img_1477103953735