ខេង ឧត្តម
សៀមរាប៖ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន៥៥គ្រឿងដែលឈ្មួញបានលួចនាំចូលមកពីប្រទេសចិនដោយបានមិនបង់ពន្ធ។
ប្រតិបត្តិការចាប់ទូរស័ព្ទនេះធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ មន្ត្រីគយព្រលានបានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន៥៥គ្រឿងដែលឈ្មួញបានលួចនាំចូលមកពីប្រទេសចិនដោយបានមិនបង់ពន្ធ។មន្ត្រីដដែលបន្តថា៖ ឈ្មួញលួចនាំទូរស័ព្ទចូលនេះមានឈ្មោះHO CHUN NANG JIVE ភេទប្រុស សញ្ជាតិចិនហុងកុង ធ្វើដំណើរតាមជើងហោះហើរលេខ UO706 ហុងកុង-សៀមរាប។
មន្ត្រីដដែលបន្ថែមថា៖បច្ចុប្បន្នម្ចាស់ទូរស័ព្ទខាងលើត្រូវបានសមត្ថកិច្ចរៀបចំសំណំុឯកសារផាកពិន័យទៅតាមផ្លូវច្បាប់៕