ស្លាប់៣នាក់ភ្លាមៗដោយសារជិះម៉ូតូបុករថយន្តកុងតឺន័រ

0

កំពង់ស្ពឺ៖ សោដនាកម្មគ្រោះថ្នាក់ចរា ចរណ៍ដ៍រន្ធត់មួយបណ្តាលឱ្យយុវជនចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងដោយសារជិះម៉ូតូបុករថយន្តកុងតឺន័រមួយគ្រឿងពេញមួយទំហឹងខណ:ពេលអ្នកបើកបរម៉ូតូឆ្លងផ្លូវជាតិលេខ៤ខ្វះការប្រុងប្រយ័ត្ន ។photo_2016-10-23_11-38-22ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតមានឡើងកាលពីម៉ោង ២៤ និង៥០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ២៣ ខែតុលា ឆ្មាំ២០១៦ លើផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ (35-36) ត្រង់ចំណុចផ្លូវបំបែកជា ៤ ផ្សារព្រៃ ផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំ ពង់ស្ពឺ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចំនួន ៣នាក់ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាសេ125 សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C.2343 អ្នកបើកបរមិនស្គាល់ឈ្មោះនិងទីលំនៅ បានឌុបមនុស្ស ២នាក់ទៀត មិនទាន់ស្គាល់ឈ្មោះនិង ទីលំនៅដូចគ្នា ធ្វើដំណើរមកពីទិសខាងជេីងទៅទិសខាងត្បូងឆ្លងផ្លូវជាតិលេខ ៤ទៅត្បូងបុករថយន្ត ១គ្រឿងមិនស្គាល់ម៉ាក ពណ៍ស ប្រភេទកុងទឺន័រ ពាក់ស្លាកលេខភ្នំពេញ3D.6837 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ កំពុងធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ។ ប្រភពបន្តថា ម៉ូតូបានបានជ្រុលបុកចំពីចំហៀងរថយន្តខាងឆ្វេងកង់ក្រោយ បណ្កាលជាន់ស្លាប់ទាំង ៣នាក់នៅនឹងកន្លែងកើតហេតុ ចំនែកអ្នកបេីកបររថយន្តបានឈប់រថយន្តរួចចុះរត់គេចខ្លួនបាត់សាកសពបានប្រគល់ទៅអោយមន្ទីរព្យាបាលនិងសម្ភពរស្មី ហើយជនរងគ្រោះទាំង៣នាក់មិនមានពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មេីលក្រោយ ។photo_2016-10-23_11-39-03
សាក្សីបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ជិះម៉ូតូឌុបគ្នាមកពីខាងជើងឆ្លងផ្លូវជាតិលេខ ៤ ទៅខាងត្បូងយ៉ាងលឿនមិនបានប្រុងប្រយ័ត្នបានចូលរថយន្តកុងតឺរន័រផ្នែកកង់ខាងក្រោយបណ្តាលរថយន្តកិនស្លាប់ទាំង ៣នាក់ភ្លាមៗនៅកន្លែងតែម្តង ។ សាក្សីបន្តថា ក្រោយពេលកើតហេតុមានរថយន្តសាំយ៉ុងមួយគ្រឿងទៀតបានកិនសាកសពបន្ថែមទៀតបែកលលាធ្លាយខួរពេញផ្លូវ ។
បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។ សាកសពរក្សាទុកនៅមន្ទីរពេទ្យដើម្បីស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្តពៃណី ៕

photo_2016-10-23_11-37-28 photo_2016-10-23_11-38-12 photo_2016-10-23_11-39-09 photo_2016-10-23_11-39-03