បន្ទាយមានជ័យ: អង្គកឋិនទានសាមគ្គីថ្ងៃទី២៣តុលាឆ្នាំ២០១៦ របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនិងលោកស្រីឧកញ៉ា ម៉ៅ មាល័យនិងអង្គកឋិនសាលាខេត្តបន្ទាយមានជ័យដឹកនាំដោយសួន បវរ អភិបាលខេត្ត លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រូីរាជការកងកម្លាំងប្រដាប់អាវុធ សប្បុរសជន អាជីវករ ប្រជាពុទ្ធបរិស័ទ ដង្ហែទៅប្រគេនព្រះសង្ឃនៅវត្តវេឡុនោទ្យានហៅវត្តស្វាយចេក ស្ថិតក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបានបច្ច័យសរុបជាង៣៤៧លានរៀល។
ក្នុងនោះកឋិនសូត្រមន្តនៅរាជធានីភ្នំពេញបានបច្ច័យ ២៣០លានរៀល ,មន្ត្រីរាជការ អាជីវករ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យចំនួន១០០លានរៀល និងពុទ្ធបរិស័ទក្នុងភូមិឃុំនានានៅស្រុកស្វាយចេកនិងអណិកជនខ្មែរក្រៅប្រទេសសរុប ជាង១៧លានរៀល។
លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយាលោកឧបនាយករដ្ឋមន្ត្រូីកែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្ត សហការីបានដង្ហែទៅប្រគេនវត្តនិងប្រគេនព្រះតេជគុណធុល សុធា ព្រះគ្រូចៅអធិការវត្តនិងជាព្រះមេគណខេត្តព្រមទាំងសង្ឃគង់ចាំព្រះវស្សា ហើយអង្គាសបានទេយ្យទាននិងបច្ច័យដូចខាងលើ ត្រូវបែងចែកទៅវត្តម្ចាស់ផ្ទះសម្រាប់កសាងមហាកុដិព្រះមេគណខេត្តនិងរំលែកទៅកាន់វត្តខាងក្រៅចំនួន៦វត្តទៀតគឺក្នង១វត្ត១០លានរៀល:រួមមាន ១-វត្តចមសុទ្ទាវាស(ស្វាយចាស់) ២-.វត្តប្រាសាទរលំជ្រៃ ៣-វត្តខ្ចាស ៤-វត្តហ្លួង ៥-វត្តព្រះពន្លាជ័យ និង៦-វត្តសាមាធិផល ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមលោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រូីនិងលោកស្រី ក៏ដូចរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងពលរដ្ឋ ក៏ដូព្រះសង្ឃសូមថ្លែងអំណរគុណចំពោះសទ្ធាជ្រះថ្លាក្នុងការរួបរួម មូលមតិគ្នានិងអង្គាសបច្ច័យបានធ្វើបុណ្យទាន កសាងសមិទ្ធិផលក្នងវត្តក៏ដូចក្នុងវិស័យនានា។
លោកសួន បវរ ក៏បានរំលឹកនូវសេចក្តីថ្លែងអំណរគុណ. ចងចាំនិងដឹងគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីនៃរាជរដ្ឋាភិបាលដែលបានជួយកសាង អភិវឌ្ឍន៍ប្រទេសនិងដោយឡែកខេត្តបន្ទាយមានជ័យអោយរីកចម្រើន រុងរឿងលើគ្រប់វិស័យ។ជាងនេះទៅទៀតសម្តេចតេជោក្នុងដំណើរចុះសួរទុក្ខ ដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ពលរដ្ឋខេត្តបន្ទាយមានជ័យដល់ទៅ២លើកកាលពីថ្ងៃទី១៨-១៩តុលាម្តងនិងថ្ងៃទី២០តុលា ម្តងទៀត សម្តេចបានជួបយ៉ាងស្និតស្នាល រាក់ទាក់និងជួយកសាងសមិទ្ធផលយ៉ាងសន្ធឹកសន្ធាប់តាមសាលារៀននានា។
មន្ត្រូីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចងចាំ ដឹងគុណនិងគាំទ្រប្រកបដោយការជឿជាក់ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីជានិច្ចគ្រប់អាណត្តិតរៀងទៅទៀត៕